(ភ្នំពេញ)៖ ក្រោយផ្ទុះការវែកញែក នៅលើបណ្ដាញសង្គម ដោយអ្នកសិល្បៈជាច្រើន បានសម្ដែងការពេញចិត្ត និងគាំទ្រអ្នកនាង ឃាត់ សុឃីម ឱ្យក្លាយជាប្រធានសមាគមសិល្បករខ្មែរ ជំនួសអ្នកនាង ចន ច័ន្ទលក្ខិណា..!។
-ក្នុងនោះសូម្បីលោក គួច ខេវិន ក៏លើកឡើងថា រូបលោកនឹងឈរឈ្មោះ ដើម្បីប្រកួតប្រជែង ក្នុងតំណែង ជាប្រធានសមាគមសិល្បករខ្មែរ ផងនោះ។
ស្រាប់តែអ្នកនាង ចន ច័ន្ទលក្ខិណា ប្រធានសមាគមសិល្បករខ្មែរ ថ្លែងថា«នាងខ្ញុំសូមស្វាគមន៍ ចំពោះលោក គួច ខេវិន ដែលចង់ឈរឈ្មោះជាបេក្ខភាពប្រធានសមាគមអ្នកសិល្បៈ»។
អ្នកនាង ចន ច័ន្ទលក្ខិណា បានលើកឡើងយ៉ាងដូច្នេះថា”ជាដំបូងខ្ញុំសូមអរគុណចំពោះមតិយោបល់ និង ការណែនាំបែបសុជីវធម៌របស់បង នៅក្នុងកំឡុងពេលនេះប្អូនមិនទាន់ផ្ទេរតួនាទី ប្អូននិងយកយោបល់របស់បងទៅកែប្រែ និង បំពេញចំណុចខ្វះខាតរបស់ខ្ញុំកន្លងមក 🙏🏻🙏🏻🙏🏻🙏🏻
ខ្ញុំសូមស្វាគមន៌ចំពោះវត្តមានរបស់បងក្នុងការដាក់ពាក្យឈរឈ្មោះជាបេក្ខភាពបោះឆ្នោតជ្រើសរើសប្រធានសមាគមសិល្បៈក្នុងអាណ្ណតិថ្មី ក្នុងនាមប្អូនធ្លាប់ធ្វើការជាមួយបងកន្លងមក ខ្ញុំសង្ឃឹមថាបងក៏កែប្រែទំលាប់ជេរបញ្ចោរសិល្បការនី និង សិល្បករ មិនសំចៃមាត់របស់បងកន្លងមកដូចគ្នា ព្រោះទង្វើរបស់បងកន្លងមកក៏ជាគំរូអាក្រក់ចំពោះអ្នកជំនាន់ថ្មីដែរ ជាពិសេស ទង្វើមនុស្សប្រុសជេរស្រី 🙏🏻🙏🏻🙏🏻”៕