នាវាទេសចរណ៍១គ្រឿង ដឹកភ្ញៀវ៣១៣នាក់ បានចូលចតនៅកំពង់ផែក្រុងព្រះសីហនុ!

(ព្រះសីហនុ)៖ នៅវេលាម៉ោងជាង 12 ថ្ងៃត្រង់ថ្ងៃទី 18.02.2024 នាវាទេសចរណ៍១គ្រឿង ឈ្មោះ CRYSTAL SYMPHONY សញ្ជាតិ BAHAMAS ។
បានចូលចតនៅ កំពង់ផែស្វយ័តក្រុងព្រះសីហនុ ដឹកភ្ញៀវទេសចរណ៍ចំរុះជាតិសាសន៍ចំនួន 313 នាក់/ស្រី 154 នាក់, មាន 25 សញ្ជាតិ មកទស្សនាប្រទេសកម្ពុជាយើង។
នាវានេះ មាននាវិកចំនួន 443 នាក់/ស្រី 96 នាក់ មានដំណើរមកពីប្រទេស ថៃ ចូលមកកម្ពុជា និងចេញពីកម្ពុជាយើងទៅប្រទេស វៀតណាមបន្តទៀត នៅវេលាម៉ោង 8យប់ថ្ងៃដដែល៕

Leave a Reply

Your email address will not be published. Required fields are marked *