ឃាត់ខ្លួនក្មេងទំនើង៧នាក់ ករណីវាយតប់គ្នា បណ្ដាលឱ្យជនរងគ្រោះបែកភ្នែកនិងផុងលលាដ៏ក្បាល!

(បាត់ដំបង)៖ ក្រុមក្មេងទំនើង២ក្រុមបានវាយតប់គ្នា ដោយខ្លះប្រើដុំថ្មបង្កឱ្យបុរសម្នាក់បែកភ្នែកម្ខាង និងផុងលលាដ៏ក្បាលរងរបួសធ្ងន់.ក្រោយកើតហេតុ សមត្ថកិច្ចបានឃាត់ខ្លួនមនុស្ស៧នាក់ ។
ហេតុការណ៍នេះ បានកើតឡើងនៅភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង កាលពីយប់ថ្ងៃទី៨ ខែវិច្ឆិកា។

មន្ត្រីនគរបាលខេត្តបានឱ្យដឹងថា ក្រុមក្មេងទំនើង២ក្រុម បានវាយតប់គ្នាបង្កឱ្យបុរសម្នាក់រងរបួសបែកភ្នែកម្ខាង និងផុងលលាដ៍ក្បាល។
បន្ទាប់មានអំពើហិង្សា កម្លាំងនគរបាលក្រុងបាត់ដំបងបានស្រាវជ្រាវ ហើយឃាត់ខ្លួនភាគីទាំង២បានចំនួន៧នាក់..!។

ក្រុមជនទំនើងទាំងនោះមានដូចជា៖
ក្រុមទី១-ឈ្មោះ ថា វ៉ាន់ឈុយ។
ឈ្មោះ ចាន់ រតនា។
ឈ្មោះ ហុងលិក ។
និងឈ្មោះ ចាន់ រដ្ឋា។
រីឯក្រុមទី២-ឈ្មោះ សយ វិស៊ិន។
ឈ្មោះ លូន ប៊ុនលាប ។
និងឈ្មោះ សំណាង មុន្នី។
ចំណែកអ្នករងរបួសធ្ងន់ ដោយបែកភ្នែកខាងឆ្វេង និងផុងលលាដ៏ក្បាលដេរ៤០ធ្នេរឈ្មោះ ម៉ា ធឿន ត្រូវគេជួយដឹកទៅមន្ទីរពេទ្យភ្លាមៗ។

ពួកគេមានអាយុពី១៦ដល់១៨ឆ្នាំនៅសង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង។ក្រោយពេលឃាត់ខ្លួនទាំង២ក្រុមចំនួន៧នាក់ នគរបាលជំនាញបានកសាងសំណុំរឿង ដើម្បីបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធី៕

Leave a Reply

Your email address will not be published. Required fields are marked *