(ភ្នំពេញ)៖ ថ្លែងក្នុងឱកាស អញ្ជើញជាអធិបតី ក្នុងពិធីប្រកាសជ័យលាភីអង្គភាពផ្ដល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ និងសុខាភិបាលឆ្នាំ២០២៣ និងប្រកាសដាក់ឱ្យ អនុវត្តសម្រាប់ឆ្នាំ២០២៤ នៅព្រឹកទី២២ ខែកុម្ភៈ ឆ្នាំ២០២៤។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានមានប្រសាសន៍ថា ក្នុងនាមនាយករដ្ឋមន្ត្រី សម្ដេចមានសិទ្ធិនៅក្នុងការ ចង្អុលបង្ហាញដល់រដ្ឋមន្ត្រីក្រោមឱវាទ តែសម្ដេច មិនធ្វើការជំនួសរដ្ឋមន្ត្រីក្រោមឱវាទទាំងនោះនោះទេ៕