(ភ្នំពេញ)៖ ថ្លែងក្នុងពិធី ប្រកាសជ័យលាភីអង្គភាពផ្ដល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ និងវិស័យសុខាភិបាលឆ្នាំ២០២៣ និងប្រកាសដាក់ឱ្យអនុវត្តសម្រាប់ឆ្នាំ២០២៤ នៅសាលមហោស្របកោះពេជ្រ នៅព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថាៈ ដើម្បីទទួលបានជោគជ័យក្នុងការងារប្រកបដោយចីរភាព យើងត្រូវមានការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃជាប្រចាំ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ការតាមដាន ត្រួតពិនិត្យការងារ មិនមែនជាការចាំចាប់កំហុសនោះទេ ។
ប៉ុន្តែការតាមដានត្រួតពិនិត្យ គឺជាការជួយជ្រោមជ្រែងផ្តល់យោបល់ដើម្បីឱ្យការងារនោះទទួលបានជោគជ័យប្រកបដោយប្រសិទ្ធភាពខ្ពស់។
ទន្ទឹមនោះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានសង្កត់ធ្ងន់ថា នៅក្នុងដំណាក់កាលនៃការចាប់ផ្តើមពង្រឹងការងារ ការតាមដានត្រួតពិនិត្យ ត្រូវធ្វើឡើងឱ្យបានជាប់ជាប្រចាំ មិនមែនធ្វើ១ឆ្នាំ២ដងនោះទេ៕