(ភ្នំពេញ)៖ នៅព្រឹកទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ។
បានអញ្ជើញជាអធិបតីប្រកាសជ័យលាភីអង្គភាពផ្ដល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ និងសុខាភិបាលឆ្នាំ២០២៣ និងប្រកាសដាក់ឱ្យអនុវត្តសម្រាប់ឆ្នាំ២០២៤។
ក្នុងនោះសម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលប្រកាន់គោលនយោបាយដដែល តែដាក់ចំណុចអាទិភាព និងយុទ្ធសាស្ត្រថ្មី។
សម្តេចធិបតី ដើម្បីដឹកនាំរដ្ឋឱ្យធ្វើដំណើរបានល្អប្រសើរ ត្រូវផ្តោតលើផលវិជ្ជមាន ហើយកែលំអចំណុចអវិជ្ជមាន។
សម្តេចធិបតី បានថ្លែងថា រាជរដ្ឋាភិបាលគ្រប់អាណត្តិទាំងអស់ផ្តោតលើគោលដៅចំនួនពីរ គឺពង្រីកសមិទ្ធផលវិជ្ជមានជូនប្រជាពលរដ្ឋ និងខិតខំវាយតម្លៃ កែលំអ កាត់បន្ថយរឿងអវិជ្ជមាន។
សម្តេចធិបតី បានថ្លែងថា នៅឆ្នាំ២០២៣ រាជរដ្ឋាភិបាល បានសម្រេចដាក់ឱ្យអនុវត្តការប្រកួតប្រជែងការផ្តល់សេវាសាធារណៈគំរូ នៅតាមសាលារៀនក្នុងកម្រិតអនុវិទ្យាល័យ និងសាលាបឋមសិក្សា និងមណ្ឌលសុខភាព ហើយថ្ងៃនេះគឺជាថ្ងៃ ដែលត្រូវប្រកាសជ័យលាភីអង្គភាពផ្តល់សេវាសាធារណៈគំរូសម្រាប់អនុវិទ្យាល័យ សាលាបឋមសិក្សា និងមណ្ឌលសុខភាព។
សម្តេចធិបតី បានថ្លែងថា ការដំឡើងឋានៈលោក ហ៊ុន ម៉ាណែត ជាឧបនាយករដ្ឋមន្ត្រី ដើម្បីសម្រួលដល់ឋានានុក្រមការងារ។
សម្តេចធិបតី ចង់ឱ្យផ្តល់ឱកាសដល់មន្ត្រីជំនាញ ចូលរួមជួយរាជរដ្ឋាភិបាល ក្រោមក្របខណ្ឌមន្ត្រីកិច្ចសន្យា។
សម្តេចធិបតី បានថ្លែងថា ប្រទេសជាច្រើនកាត់បន្ថយការជ្រើសរើសមន្ត្រីរាជការ តែរើសមន្ត្រីកិច្ចសន្យា។
សម្តេចធិបតី បានថ្លែងថា ធ្វើអ្វីក៏ដោយ បើគ្មានការតាមដាន គឺអត់ជោគជ័យនោះទេ។
សម្តេចធិបតី បានថ្លែងថា នាយករដ្ឋមន្ត្រី បើគ្មានសិទ្ធិណែនាំដល់ក្រសួង ស្ថាប័នទេ តើធ្វើនាយករដ្ឋមន្ត្រីធ្វើអ្វី?
សម្តេចធិបតី បានថ្លែងថា គំនិតថ្មី មិនប្រាកដថាជោគជ័យនោះទេ ប៉ុន្តែបើគ្មានគំនិតថ្មី គឺមិនសមិទ្ធផលថ្មីនោះទេ។
សម្តេចធិបតី បានមើលឃើញថា សុខភាពប្រជាពលរដ្ឋបច្ចុប្បន្នមានស្ថានភាពល្អប្រសើរ ដោយសារវិស័យសុខាភិបាលរបស់កម្ពុជា បានល្អប្រសើរ។
សម្តេចធិបតី បានថ្លែងថា គ្រូពេទ្យ បានធ្វើការងាររបស់ទេវតា គឺការជួយសង្គ្រោះជីវិតមនុស្ស។
សម្តេចធិបតី លើកទឹកចិត្តដល់គ្រូពេទ្យទាំងអស់ ឱ្យបន្តប្រឹងប្រែងធ្វើការងារទេវតា ជួយអាយុជីវិតមនុស្ស។
សម្តេចធិបតី បានថ្លែងថា លើកទឹកចិត្តគ្រូបង្រៀន និងគ្រូពេទ្យថា ពិន្ទុពិតប្រាកដ នៅលើសិស្សបានពិន្ទុល្អ អាណាព្យាបាលពេញចិត្ត និងអ្នកជំងឺពេញចិត្ត។
សម្តេចធិបតី បានថ្លែងថា គ្មានអ្វីដែលរីករាយជាង ឃើញមនុស្សយើងបង្រៀនទទួលបានជោគជ័យ មនុស្សដែលយើងព្យាបាល បានជាសះស្បើយជួបជុំគ្រួសារនោះទេ៕