អ៊ីស្រាអែល បាញ់មីស៊ីលលើរដ្ឋធានីរបស់ប្រទេសស៊ីរី បណ្ដាលឱ្យស្លាប់២នាក់!

ប្រព័ន្ធផ្សព្វផ្សាយ រដ្ឋស៊ីរី និងសកម្មជន បាននិយាយថា យ៉ាងហោចណាស់ មនុស្ស២នាក់បានស្លាប់ នៅក្នុងការវាយប្រហារដោយមីស៊ីល របស់អ៊ីស្រាអែលនៅក្នុងរដ្ឋធានីដាម៉ាស របស់ប្រទេសស៊ីរី។

យោធា​ស៊ីរី បាន​និយាយ​ថា ជន​ស៊ីវិល​ពីរ​នាក់​បាន​ស្លាប់​នៅ​ពេល​ដែល​កាំជ្រួច​ជាច្រើន​បាន​បាញ់​ទៅ​លើ​ប្លុក​ផ្ទះល្វែង​ក្នុង​ស្រុក Kafr Sousa។

ក្រុមឃ្លាំមើលមួយបាននិយាយថា ជនបរទេសពីរនាក់ និងជនស៊ីវិលស៊ីរីម្នាក់ត្រូវបានសម្លាប់ ។
ហើយថាតំបន់នេះត្រូវបានឧទ្ទិសដោយឥស្សរជនជាន់ខ្ពស់មកពីឆ្មាំបដិវត្តន៍អ៊ីរ៉ង់ និងក្រុមហេសបូឡា លីបង់។

ទោះជាយ៉ាងណា យោធា​អ៊ីស្រាអែល​មិន​បាន​ធ្វើ​អត្ថាធិប្បាយ​ទេ។
បើតាមប្រព័ន្ធផ្សព្វផ្សាយ SANA ការវាយប្រហារនេះកំណត់គោលដៅលើអគារស្នាក់នៅ ភ្ជាប់មកជាមួយរូបភាពនៃការឆេះនៅមួយចំហៀង នៃអគារនោះ ប៉ុន្តែមិនបញ្ជាក់អំពីទំហំនៃការខូចខាតនោះទេ។
រីឯសាក្សី បានប្រាប់ Reuters ថា ពួកគេបានឮសូរសំលេងផ្ទុះពីរទៅបីលើក ដែលធ្វើឱ្យសិស្សសាលានៅក្បែរនោះភ័យខ្លាច ហើយក៏មានរថយន្តសង្រ្គោះបន្ទាន់មកកាន់កន្លែងកើតហេតុ។

គួរបញ្ជាក់ថា សង្កាត់នេះធ្លាប់ត្រូវបានកំណត់គោលដៅ ក្នុងការវាយប្រហាររបស់អ៊ីស្រាអែល កាលពីខែកុម្ភៈ ឆ្នាំ២០២៣ ដោយកាលណោះ បានសម្លាប់អ្នកជំនាញយោធាអ៊ីរ៉ង់។
ភ្លាមៗ មិនទាន់មានការបញ្ជាក់ពីយោធាអ៊ីស្រាអែលនៅឡើយទេ៕

Leave a Reply

Your email address will not be published. Required fields are marked *