ប្រព័ន្ធផ្សព្វផ្សាយ រដ្ឋស៊ីរី និងសកម្មជន បាននិយាយថា យ៉ាងហោចណាស់ មនុស្ស២នាក់បានស្លាប់ នៅក្នុងការវាយប្រហារដោយមីស៊ីល របស់អ៊ីស្រាអែលនៅក្នុងរដ្ឋធានីដាម៉ាស របស់ប្រទេសស៊ីរី។
យោធាស៊ីរី បាននិយាយថា ជនស៊ីវិលពីរនាក់បានស្លាប់នៅពេលដែលកាំជ្រួចជាច្រើនបានបាញ់ទៅលើប្លុកផ្ទះល្វែងក្នុងស្រុក Kafr Sousa។
ក្រុមឃ្លាំមើលមួយបាននិយាយថា ជនបរទេសពីរនាក់ និងជនស៊ីវិលស៊ីរីម្នាក់ត្រូវបានសម្លាប់ ។
ហើយថាតំបន់នេះត្រូវបានឧទ្ទិសដោយឥស្សរជនជាន់ខ្ពស់មកពីឆ្មាំបដិវត្តន៍អ៊ីរ៉ង់ និងក្រុមហេសបូឡា លីបង់។
ទោះជាយ៉ាងណា យោធាអ៊ីស្រាអែលមិនបានធ្វើអត្ថាធិប្បាយទេ។
បើតាមប្រព័ន្ធផ្សព្វផ្សាយ SANA ការវាយប្រហារនេះកំណត់គោលដៅលើអគារស្នាក់នៅ ភ្ជាប់មកជាមួយរូបភាពនៃការឆេះនៅមួយចំហៀង នៃអគារនោះ ប៉ុន្តែមិនបញ្ជាក់អំពីទំហំនៃការខូចខាតនោះទេ។
រីឯសាក្សី បានប្រាប់ Reuters ថា ពួកគេបានឮសូរសំលេងផ្ទុះពីរទៅបីលើក ដែលធ្វើឱ្យសិស្សសាលានៅក្បែរនោះភ័យខ្លាច ហើយក៏មានរថយន្តសង្រ្គោះបន្ទាន់មកកាន់កន្លែងកើតហេតុ។
គួរបញ្ជាក់ថា សង្កាត់នេះធ្លាប់ត្រូវបានកំណត់គោលដៅ ក្នុងការវាយប្រហាររបស់អ៊ីស្រាអែល កាលពីខែកុម្ភៈ ឆ្នាំ២០២៣ ដោយកាលណោះ បានសម្លាប់អ្នកជំនាញយោធាអ៊ីរ៉ង់។
ភ្លាមៗ មិនទាន់មានការបញ្ជាក់ពីយោធាអ៊ីស្រាអែលនៅឡើយទេ៕