កប៉ាល់ដឹកទំនិញចិនដ៏ធំ១គ្រឿង បានបើកបុកស្ពាន Lixinsha នៅខេត្តក្វាងចូវ កាលពីថ្ងៃព្រហស្បតិ៍ បណ្ដាលឲ្យយានជំនិះចំនួន៣ គ្រឿង ធ្លាក់ចូលទន្លេ ដោយក្នុងនោះមាន ២គ្រឿង ធ្លាក់លើកប៉ាល់។
អាជ្ញាធរបាននិយាយថា រថយន្តដឹកទំនិញធុនតូច ចំនួនបី ឡានក្រុង១ និងម៉ូតូមួយគ្រឿងបានធ្លាក់ពីលើស្ពាន ហើយរថយន្តពីរគ្រឿងផ្សេងទៀត បានធ្លាក់ចូលទៅក្នុងទឹក។
យោងតាមអាជ្ញាធរបញ្ជាក់ថា ស្ពានបានដាច់ជាពីរ និងផ្ដាច់ជីវិតមនុស្ស ចំនួន៥នាក់។
ប្រតិបត្តិការជួយសង្គ្រោះកំពុងបន្ត ខណមនុស្ស ៣នាក់ នៅបន្តបាត់ខ្លួន។
គួរជម្រាបថា ស្ពាននេះឆ្លងកាត់ផ្លូវទឹកក្បែរមាត់ទន្លេគុជ ពីហុងកុង។ តំបន់នេះគឺជាមជ្ឈមណ្ឌលផលិតកម្ម និងដឹកជញ្ជូនដ៏ធំបំផុតមួយរបស់ប្រទេសចិន ។
ហើយមានកំពង់ផែចំនួនពីរក្នុងចំណោមកំពង់ផែដ៏មមាញឹកបំផុតទាំងប្រាំរបស់ពិភពលោក នេះបើយោងតាមក្រុមប្រឹក្សាដឹកជញ្ជូនពិភពលោក៕