សង្ឃឹមថា សមាជិកសមាជិកា ក្រុមប្រឹក្សាឃុំ/សង្កាត់ នឹងបន្តបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា!

(ក្រចេះ)៖ លោក នេត្រ ភក្ត្រា សមាជិកគណៈកម្មាធិការកណ្តាល នៃគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តក្រចេះ។
មានក្តីសង្ឃឹមជឿជាក់ថា សមាជិក សមាជិកាក្រុមប្រឹក្សាឃុំ/សង្កាត់ នឹងបន្តបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ដើម្បីសន្តិភាព ការអភិវឌ្ឍ និងលទ្ធិប្រជាធិបតេយ្យ..!។

លោក នេត្រ ភក្ត្រា បានអញ្ជើញចូល រួមបិទយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤។
លោកបានបញ្ជាក់ថា អង្គបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា គឺមានសារៈសំខាន់ណាស់។
ព្រោះជាអង្គនីតិបញ្ញត្តិកំពូលជាតិ ដែលប្រធានព្រឹទ្ធសភានឹងដើរតួនាទីជាប្រមុខរដ្ឋស្ដីទីរបស់ប្រទេស។

កម្មវិធីបិទយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥ ឆ្នាំ២០២៤ ធ្វើឡើងក្នុងបរិវេណមន្ទីរវប្បធម៌ខេត្តក្រចេះ នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ ដោយមានការចូលរួមពីសមាជិកសមាជិកាបក្ស ប្រមាណជាង២.០០០នាក់មកពីបក្សឃុំ /សង្កាត់ ក្រុង/ស្រុកទាំង៧ទូទាំងខេត្តក្រចេះ។

លោក នេត្រ ភក្ត្រា បានបន្តថា ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥ នេះកាន់តែមានសារៈខាន់ទៀតនោះ គឺគណបក្សប្រជាជនទទួលបានជ័យជម្នះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នឹងត្រូវបានជ្រើសតាំងជាប្រធានព្រឹទ្ធសភា ដែលត្រូវបំពេញភារកិច្ចជាប្រមុខរដ្ឋស្តីទី នៅពេលព្រះមហាក្សត្រអវត្តមាន។

ក្នុងនាមសមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា លោក មានក្តីសង្ឃឹម ជឿជាក់ថា សមាជិក សមាជិកាក្រុមប្រឹក្សាឃុំ/សង្កាត់ ដែលជាអង្គបោះឆ្នោតទាំងអស់ នឹងបន្តបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ដើម្បីសន្តិភាព ការអភិវឌ្ឍ និងលទ្ធិប្រជាធិបតេយ្យ។
លោក នេត្រ ភក្ត្រា បានស្នើដល់អង្គបោះឆ្នោតទាំងអស់ ត្រូវត្រៀមលក្ខណៈឱ្យបានល្អប្រសើរក្នុងការបោះឆ្នោតដោយថែរក្សាឱ្យបានគង់វង្សនូវអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ឬបណ្ណសម្គាល់ខ្លួនក្រុមប្រឹក្សា ឃុំ សង្កាត់ និងសូមអញ្ជើញទៅបោះឆ្នោតគាំទ្រ គណបក្សប្រជាជនកម្ពុជា ។
ដែលមានរូបសញ្ញា ទេវតាបាចផ្កា មានលេខរៀងទី១លើសន្លឹកឆ្នោតឱ្យបានគ្រប់ៗគ្នា ដែលប្រព្រឹត្តិ ទៅនៅថ្ងៃទី២៥ ខែកុម្ភៈឆ្នាំ២០២៤ ចាប់ពីម៉ោង៧ព្រឹក ដល់ម៉ោង៣រសៀល នៅទីតាំងការិយាល័យបោះឆ្នោត វិទ្យាល័យសម្ដេចតេជោ ហ៊ុន សែន ក្រុងក្រចេះ៕

Leave a Reply

Your email address will not be published. Required fields are marked *