ក្រុងប៉េកាំង កាលពីថ្ងៃព្រហស្បតិ៍បានប្រឆាំងនឹងអាមេរិក ដែលលក់សព្វាវុធដ៏មានសក្ដានុពលតម្លៃ ៧៥ លានដុល្លារ ទៅឲ្យកោះតៃវ៉ាន់ ។
ដោយចាត់ទុកថា វាជាទង្វើដែលនឹងធ្វើឲ្យខូចអធិបតេយ្យភាព និងផលប្រយោជន៍សន្តិសុខរបស់ចិន។
អ្នកនាំពាក្យក្រសួងការបរទេសចិនលោកស្រី Mao Ning បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយថា “ការលក់អាវុធរបស់អាមេរិក ទៅកាន់តំបន់តៃវ៉ាន់ គឺបានបំពានយ៉ាងធ្ងន់ធ្ងរ លើគោលការណ៍ចិនតែមួយ និងសេចក្តីថ្លែងការណ៍រួមទាំងបីរបស់ចិន និងសហរដ្ឋអាមេរិក ជាពិសេសសេចក្តីថ្លែងការណ៍ថ្ងៃទី 17 ខែសីហា ឆ្នាំ 1982” ទីក្រុងប៉េកាំង។
លោកស្រីនិយាយថា “ការលក់បែបនេះ ធ្វើឱ្យខូចដល់អធិបតេយ្យភាព និងផលប្រយោជន៍សន្តិសុខរបស់ចិន និងធ្វើឱ្យប៉ះពាល់ដល់ទំនាក់ទំនងចិន-អាមេរិក និងសន្តិភាព និងស្ថិរភាពនៅទូទាំងច្រកសមុទ្រតៃវ៉ាន់”។
អ្នកនាំពាក្យរូបនេះបានកត់សម្គាល់ថា ចិនតែងតែប្រឆាំងដាច់ខាត យើងជំរុញឱ្យសហរដ្ឋអាមេរិកគោរពយ៉ាងខ្ជាប់ខ្ជួននូវគោលការណ៍ចិនតែមួយ និងបទប្បញ្ញត្តិនៃសេចក្តីថ្លែងការណ៍រួមចិន-អាមេរិកចំនួនបី បញ្ឈប់ការលក់អាវុធឱ្យតៃវ៉ាន់ និងមានទំនាក់ទំនងយោធាជាមួយតៃវ៉ាន់ និងបញ្ឈប់ការបង្កើតកត្តាដែលអាចបង្កឱ្យមានភាពតានតឹងនៅច្រកសមុទ្រតៃវ៉ាន់។
អ្នកនាំពាក្យរូបនេះបានបន្ថែមទៀតថា ប្រទេសចិននឹងចាត់វិធានការ “រឹងមាំ និងតាំងចិត្ត” ។
ដើម្បីការពារអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ខ្លួនយ៉ាងរឹងមាំ។
តៃវ៉ាន់ជាផ្នែកមួយដែលមិនអាចកាត់ផ្តាច់បាននៃទឹកដីរបស់ចិន។
ចិនប្រឆាំងរាល់ទម្រង់នៃអន្តរកម្មផ្លូវការរវាងអាជ្ញាធរអាមេរិក និងតៃវ៉ាន់ ហើយបដិសេធការជ្រៀតជ្រែករបស់អាមេរិកក្នុងកិច្ចការតៃវ៉ាន់ ទោះក្នុងទម្រង់បែបណា ឬក្រោមលេសអ្វីក៏ដោយ”។
បើតាមសេចក្តីរាយការណ៍ ក្រសួងការបរទេសសហរដ្ឋអាមេរិក បានអនុម័ត លក់អាវុធទៅកាន់កោះតៃវ៉ាន់៕