(ប៉ៃលិន)៖ បុរសម្នាក់បើកបររថយន្តក្នុងល្បឿនលឿន លុះដល់ផ្លូវកោងទំនងបួងចង្កូតបង្ខំ ក៏ក្រឡាប់បណ្តាលឱ្យស្លាប់ម្នាក់ និងរបួសធ្ងន់ម្នាក់។
ហេតុការណ៍នេះ បានកើតឡើងនៅជិតភ្នំដោះក្រមុំ ស្ថិតក្នុងភូមិក្ងោក ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន កាលពីល្ងាចថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤។
សមត្ថកិច្ចបានឱ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ដោយបុរសម្នាក់បើករថយន្តក្នុងល្បឿនលឿន ដល់ផ្លូវកោងទំនងបួងចង្កូតបង្ខំ ធ្វើឱ្យរថយន្តក្រឡាប់ដោយខ្លួនឯង ។
ក្នុងហេតុការណ៍នោះបណ្តាលឱ្យបុរសម្នាក់ស្លាប់ និងរងរបួសធ្ងន់ម្នាក់ និងខូចខាតរថយន្តដែលក្រឡាប់ស្ទើរទាំងស្រុង។
អ្នកបើកបរឈ្មោះចាន់ ធៀន អាយុ៣១ឆ្នាំ នៅភូមិតាង៉ែនក្រោម ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិនរងរបួសធ្ងន់។
ចំណែកអ្នករួមដំណើរដែលរងរបួសដែរឈ្មោះ ចាន់ ត្រា អាយុ ២២ឆ្នាំនៅភូមិបរតាំងស៊ូ សង្កាត់បរយ៉ាខា ក្រុងប៉ៃលិន ខេត្តប៉ៃលិន។
រថយន្តក្រឡាប់ម៉ាកតាកូម៉ាផ្លាកលេខ ភ្នំពេញ2AY-5446 ខូចខាតកស្ទើរទាំងស្រុង។
ប្រភពដដែលបានបន្តថា អ្នករងរបួសធ្ងន់ទាំង២នាក់បញ្ជូននៅមន្ទីរពេទ្យខេត្តប៉ៃលិនម្នាក់ ។
រីឯម្នាក់ទៀតត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ខេត្តបាត់ដំបងហើយក៏ស្លាប់តាមផ្លូវ។
ក្រោយកើតហេតុសមត្ថកិច្ចបានប្រគល់សពឱ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យ៕