អាជ្ញាធរអ៊ុយក្រែន បាននិយាយថា ខ្លួនបានបាញ់ទម្លាក់ យន្តហោះស៊ើបការណ៍យោធា A-50 របស់រុស្ស៊ី ជាលើកទី២ ក្នុងរយៈពេលជាងមួយខែមកនេះ។
ប្រភពយោធាអ៊ុយក្រែន បញ្ជាក់ថា យន្តហោះនេះ ត្រូវបានបាញ់ទម្លាក់ក្នុងទីក្រុង Rostov-on-Don និង Krasnodar របស់រុស្ស៊ី ដែលមានចម្ងាយជាង ២០០ គីឡូម៉ែត្រ ពីជួរមុខ។
សេវាសង្គ្រោះបន្ទាន់ ត្រូវបានគេរាយការណ៍ថា ប្រទះឃើញបំណែកយន្តហោះនៅក្នុងស្រុក Kanevskoy ដែលកំពុងឆេះ។
ទន្ទឹមនោះ រុស្ស៊ី មិនបានធ្វើអត្ថាធិប្បាយលើការអះអាងនេះទេ ខណថ្ងៃនេះគឺជាខួប ២ឆ្នាំ ដែលរុស្ស៊ី បើកការឈ្លានពានលើអ៊ុយក្រែន។
ជាមួយគ្នានោះ ប្រមុខកងទ័ពអាកាសអ៊ុយក្រែន លោក Mykola Oleshchuk បានថ្លែងអំណរគុណចំពោះសេវាកម្ម និងចារកម្មយោធា សម្រាប់ការបាញ់ទម្លាក់យន្តហោះ នេះផងដែរ៕