អ៊ីស្រាអែល វាយប្រហារលើ​ប្រទេស​លី​បង់ ដើម្បីឆ្លើយតប​ទៅ នឹង​ការបាញ់​ផ្លោង​របស់អង្គការ​ស៊ី​អ៊ី​ត!

កងកម្លាំង​ការពារ​អ៊ីស្រាអែល(IDF) បានលើកឡើង នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថាៈ យោធា​ខ្លួន​បានធ្វើការ​វាយប្រហារ ទៅលើ​ប្រទេស​លី​បង់ ដើម្បីឆ្លើយតប​ទៅ នឹង​ការបាញ់​ផ្លោង​ដោយ​អង្គការ​ស៊ី​អ៊ី​ត Hezbollah នៅ​តំបន់​ព្រំដែន ភាគខាងជើង។​

សេចក្តីថ្លែងការណ៍​ដដែល បាន​បន្ថែមថា មួយរយៈ​មុន យន្តហោះ​ចម្បាំង និង​ឧទ្ធម្ភាគចក្រ របស់​កង​កម្លាំង​ការពារ​អ៊ីស្រាអែល ។
ក៏បាន​វាយប្រហារ​គោលដៅ​ភេរវ​ករ​ក្នុងប្រទេស​លី​បង់ផងដែរ ដើម្បី​ជាការ​ឆ្លើយតប​ទៅនឹង​ការបាញ់​ផ្លោង​របស់​ពួក​ហេស​បូ​ឡា លើ​ទឹកដី​អ៊ីស្រាអែល។​

ទន្ទឹម​នោះ IDF ក៏បាន​បញ្ជាក់ថា ក្នុងចំណោម​គោលដៅ​ទាំងនោះ​មាន​ហេដ្ឋារចនាសម្ព័ន្ធ​របស់​ហេស​បូ​ឡា មជ្ឈមណ្ឌល​បញ្ជា និង​ប៉ុស្តិ៍​យោធា​ដែល​ប្រើប្រាស់​ដោយ​អ្នកគាំទ្រ​អង្គការ​ស៊ី​អ៊ី​ត ផងដែរ​។

គួរ​បញ្ជាក់ថា ប៉ុន្មាន​ថ្ងៃមុន​នេះ កងកម្លាំង​ការពារ​អ៊ីស្រាអែល បាន​រកឃើញ​មាន​ការបាញ់​គ្រាប់ផ្លោង​ចេញពី​ប្រទេស​លី​បង់ នៅឯ​ប៉ុស្តិ៍ IDF ក្បែរ​ភ្នំ Har-Dov ដែល​បាន​ធ្លាក់​ក្នុង​ដី​បើកចំហ​។
រហូតមកដល់​ពេលនេះ មិនទាន់មាន​អ្នកស្លាប់ និង​របួស​ត្រូវបាន​រាយ​ការណ៍​ទេ ខណៈក៏មាន​ការឆ្លើយតប​ពី IDF ផងដែរ​៕

Leave a Reply

Your email address will not be published. Required fields are marked *