(ភ្នំពេញ)៖ គណបក្សខ្មែររួបរួមជាតិ បានប្រារព្ធធ្វើសមាជសាមញ្ញ នៅទីស្នាក់ការកណ្តាល គណបក្សស្ថិតនៅភូមិចំបក់មាស សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ ។
ក្រោមអធិបតីភាពលោក ញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិ ដោយមានការចូលរួមនៃថ្នាក់ដឹកនាំ សមាជិក សមាជិកា គណបក្សខ្មែរ រួបរួមជាតិ មកពីបណ្តាខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ ប្រមាណ ៧០០នាក់។
សមាជគណបក្សខ្មែររួបរួមជាតិ បានពិភាក្សាអនុម័តលើរបៀបវារ១- បោះឆ្នោតគាំទ្រឯកឧត្តម បណ្ឌិត ញឹក ប៊ុនឆៃ ជាប្រធានគណបក្សខ្មែររួបរួមជាតិ បន្ត២- កែសម្រួលសមាសភាពក្រុមប្រឹក្សាជាតិ
៣- កែសម្រួលសមាសភាពថ្នាក់ដឹកនាំ
៤- ធ្វើវិសោធនកម្មលក្ខន្តិកៈគណបក្ស៕