Update៖ ជាងហាច ប្ដឹងផែង វណ្ណៈ ចំនួន៤បទល្មើស ដោយអះអាងថាផែង វណ្ណៈ គំរាមបាញ់សម្លាប់!

(ភ្នំពេញ)៖ ក្រោយ ផែង វណ្ណៈ ប្រតិកម្មចាត់ទុក”ជាងហាច”ជាជនពាល និងបានប្រកាសកម្ចាត់ចោល..!។
ដោយថា បើជួបកន្លែងណាកម្ចាត់ចោលកន្លែងហ្នឹង ហើយថែមទាំងបើកឡានតាមស្វែងរក”ជាងហាច”ដល់ផ្ទះទៀតនោះ..!។

ឥឡូវលោក អ៊ឹម ហាច”ហៅជាងហាច ជាងហួយ”បានសម្រេចដាក់ពាក្យបណ្ដឹងប្តឹងបុគ្គល ផែង វណ្ណៈ ចាងហ្វាងសារព័ត៌មាន PVN NEWS ចូលអយ្យការ អមសាលាដំបូងខេត្តកំពង់ចាម ពីបទ«រិហារកេរ្តិ៍ជាសាធារណៈ បទ គំរាមកំហែងថានឹងប្រព្រឹត្តបទឧក្រិដ្ឋ ឬបទមជ្ឈិមប្រឆាំងនឹងបុគ្គល បទ រំលោភលើលំនៅឋាន និងបទ គំរាមកំហែងថា នឹងសម្លាប់»។

នេះបើយោងតាម ពាក្យបណ្ដឹងដែលគោរពជូន អយ្យការអមសាលាដំបូងខេត្តកំពង់ចាម នៅថ្ងៃទី១៧.១១.២០២៣ម្សិលមិញ!។

-សូមជម្រាបថា ដើមបណ្ដឹងក្នុងរឿងរ៉ាវមួយនេះឈ្មោះ អ៊ឹម ហាច”ហៅជាង ហាចជាងហួយ”ភេទប្រុសអាយុ៣៧ឆ្នាំ នៅភូមិតាសែន ឃុំសូទិព្វ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។
-រីឯជនរងបណ្ដឹងឈ្មោះ ផែង វណ្ណៈ ភេទប្រុស អាយុ៥៣ឆ្នាំ នៅភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល ជាចាងហ្វាងសារព័ត៌មាន PVN NEWS។

ក្នុងនោះលោក អ៊ឹម ហាច បានអះអាងថាៈ កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣បុគ្គល ផែង វណ្ណៈ បានប្រើប្រាស់គណនីហ្វេសប៊ុកឈ្មោះ ផែង វណ្ណៈ មកបង្ហោះរូបភាពវីដេអូ.!។
ដោយសរសេរចោទប្រកាន់មកលើខ្លួនថា«ជាពួកកាសែតខ្ចប់មមីសមាន់! ដែលមានគ្នា៤ទៅ៥នាក់ មកអុកឡុកទារលុយ ពីហាងកាហ្វេ ដែលមិនមានលេងល្បែង”អនឡាញ”និងដើរដាក់កាតយកលុយពីគេ»។
ខណៈលោក អ៊ឹម ហាច អះអាងថា ខ្លួនមិនបានទារលុយពីគេ ហើយក៏មិនបានដើរដាក់កាត យកលុយពីគេដែរ។

លោក អ៊ឹម ហាច បន្ថែមថា លុះដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣បុគ្គល ផែង វណ្ណៈ បានបង្ហោះឈ្មោះនិងសាវតាជាតិ របស់គាត់..!។
ដែលមានខ្លឹមសារថា«បេីធ្វើ អ៊ឹម ហាច មិនបានទេ ផែង វណ្ណៈ សុខចិត្តកាត់ដៃចោល!។
ដោយ ផែង វណ្ណៈ អះអាងថា ត្រូវ​តែ​តាម​រក អ៊ឹម ហាច ឱ្យឃេីញ​ដល់ទី​បំផុត​ ផែង វណ្ណៈ មិន​អោយ អ៊ឹម ហាច រួចខ្លួន​ជាដាច់ខាត​!»។

ហើយនៅថ្ងៃទី១៦ ខែ ឆ្នាំដដែលបុគ្គល ផែង វណ្ណៈ បានបង្ហោះទៀតថា«ខ្លួនស្រាវជ្រាវរកសាវតា ឃើញហើយ កំពុងតាមរកមុខ ឃើញកន្លែងណាចាត់ការកន្លែងនោះ….!»។
បន្ទាប់មកទៀត ផែង វណ្ណៈ បានបញ្ជាក់ថា«ចេញ​ទៅស្រុក​ ជេីងព្រៃ​ ខេត្ត​ កំពង់ចាម​ តាមកំចាត់ជនពាល​ ដល់ទី​បំផុត​..!»។

ក្រោយប្រកាសកម្ចាត់ អ៊ឹម ហាច មិនបានប៉ុន្មានម៉ោងផង នៅរសៀលថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ដដែល!។
បុគ្គល ផែង វណ្ណៈ បានមកដល់ផ្ទះលោក អ៊ឹម ហាច ពិតមែន នៅភូមិតាសែន ឃុំសូទិព្វ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។

ដោយលោក អ៊ឹម ហាច បញ្ជាក់ទៀតថា ខណៈពេល ផែង វណ្ណៈ មកដល់ផ្ទះខ្លួន ផែង វណ្ណៈ បានស្រែកសួរប្រពន្ធគាត់ថា តើប្ដីហែង អ៊ឹម ហាច ទៅណាហើយ នៅផ្ទះឬអត់ ដោយ ផែង វណ្ណៈ បន្តថា បើជួបវា បាញ់ក្បាលសម្លាប់ចោលតែម្ដង.!។

លោក អ៊ឹម ហាច លើកឡើងយ៉ាងដូច្នេះថា បន្ទាប់ពីតាមរកសម្លាប់ខ្ញុំបាទ ដល់ក្នុងផ្ទះហើយ ប៉ុន្តែមិនបានជួប.!។
បុគ្គល ផែង វណ្ណៈ បានឡើងរថយន្តទៅវិញ រួចបង្ហោះម្ដងទៀត ដែលមានខ្លឹមសារថា«រូបគាត់ បានមកដល់​មុខផ្ទះ​ជនពាល​ឈ្មោះ​ អ៊ឹម​ ហាច​ ប៉ុន្តែមិននៅ​ផ្ទះ! ទើបការងារបន្ត​ទុកអោយ​ច្បាប់​ចាត់ការ​ជនពាល​ អ៊ឹម​ ហាច ។

លោក អ៊ឹម ហាច ថ្លែងទៀតថា ចុះបើពេលនោះរូបខ្ញុំនៅផ្ទះតើ ផែង វណ្ណៈ នឹងធ្វើអ្វីមកលើខ្ញុំ..?។
ប្រាកដណាស់១០០% ផែង វណ្ណៈ នឹង
សម្លាប់ខ្ញុំចោល ដូចការប្រកាសនិងគំរាម មិនខានឡើយ!។

ព្រោះ ផែង វណ្ណៈ បានស្រង់សាវតាជាតិ និងឈ្មោះទីលំនៅ របស់លោករួចអស់ហើយតាំងពីព្រឹកម្ល៉េះ! ។
ហេតុនេះ ផែង វណ្ណៈ គ្មានមូលហេតុអ្វីដែលត្រូវមកស្រង់ឈ្មោះ ឬសួរសុខទុក្ខលោក អ៊ឹម ហាច នោះឡើយ…!។

ជាមួយគ្នានោះលោក អ៊ឹម ហាច បានចាត់ទុក អំពើរបស់ ផែង វណ្ណៈ ថាមានចេតនាទុច្ចរិត ចោទប្រកាន់ទម្លាក់កំហុស មកលើខ្លួន.រំលោភលំនៅឋាន និងប៉ងតាមសម្លាប់គាត់ដល់ផ្ទះ។
ធ្វើឱ្យប៉ះពាល់ដល់កិត្តិយសសេចក្ដីថ្លៃថ្នូររបស់លោក និងបណ្ដាលឱ្យគាត់រួមនិងក្រុមគ្រួសារ មានការភ័យខ្លាចជាខ្លាំង អំពីសន្តិសុខសុវត្ថិភាព អាយុជីវិតផ្ទាល់ខ្លួន..!។

លោក អ៊ឹម ហាច ក៏បានស្នើឱ្យតំណាងអយ្យការ អមសាលាដំបូងខេត្តកំពង់ចាម ធ្វើការចោទប្រកាន់ ឃុំខ្លួន និងផ្តន្ទាទោសឈ្មោះ ផែង វណ្ណៈ ឱ្យបានធ្ងន់ធ្ងរបំផុត!។
និងសុំទាមទារថ្លៃសំណងជំងឺចិត្ត និង ការខាតបង់ពេលវេលាចំនួន ៤០០.០០០.០០០៛(បួនរយលានរៀល)ផងដែរ។

ជាការឆ្លើយតបក្នុងរឿងនេះ បុគ្គល ផែង វណ្ណៈ បានបញ្ជាក់នៅលើហ្វេសប៊ុកថា«វីដេអូ​ពេល​ជេរប្រមាថ​ខ្ញុំ​ ឪពុកម្ដាយ​ខ្ញុំ​ និង​ វីដេអូ​ក្រោយជេរប្រមាថខ្ញុំ​ និង​ឪពុកម្ដាយ​ខ្ញុំ​!

ទោះដេីរតួសំដែង​កំសត់​ ១លានដង​ ក៏ខ្ញុំ​មិនអត់ឱនអោយ​ដែរ​ បេីខ្ញុំស្រាវជ្រាវដឹងថា​ អាឈាមឆ្កែ​នៅ​ ច្រាំង​ចំរេះ២​ ណែនាំ​ទៀត​ ខ្ញុំ​ចាត់​វិធានការ​ចំពោះ​ អាឈាមឆ្កែ​នៅ​ច្រាំង​ចំរេះ២ថែមទៀត​ !

ដេីមសប្ដាហ៍​ក្រោយ​ខ្ញុំ​ទៅ​ដាក់​ពាក្យ​បណ្ដឹង​នៅ​ អយ្យការ​អមសាលាដំបូង​ខេត្ត​កំពង់​ចាម​ ប្ដឹង​ទាំង​ប្ដី​ប្រពន្ធ​ និង​បក្សពួក​ !
មានតែ​ច្បាប់​ទេ​ទេីប​បង្ក្រាប​ ជនពាល​បាន​👍»។

ទាក់ទិននិងបណ្ដឹងមួយនេះ ដើមចមដំបូង ផែង វណ្ណៈ បានបង្ហោះវាយប្រហារលើលោក អ៊ឹម ហាច រួមនិងអ្នកកាសែត២ទៀត ដែលមានទំនាស់ក្នុង ពេលចុះយកព័ត៌មានកន្លែង”ល្បែងអនឡាញ”នៅក្រុងបាត់ដំបង។
ក្នុងនោះលោក អ៊ឹម ហាច ក៏បានបញ្ចេញប្រតិកម្ម ប្រើពាក្យមិនសមរម្យតបទៅលើ ផែង វណ្ណៈ វិញ! ។

បណ្ដាលឱ្យ ផែង វណ្ណៈ ខឹងសម្បាជាខ្លាំង រហូតប្រកាសតាមកម្ចាត់លោក អ៊ឹម ហាច ចោល! ដោយថា បើជួបកន្លែងណា កម្ចាត់ចោលកន្លែងហ្នឹង៕

Leave a Reply

Your email address will not be published. Required fields are marked *