អាជីវកម្មរ៉ែមាស អនាធិតេយ្យនៅស្រុកកែវសីមា បង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់បរិស្ថាន!

(មណ្ឌលគិរី)៖ ទីតាំងអាជីវកម្មរ៉ែមាស.អនាធិតេយ្យ ទ្រង់ទ្រាយធំស្ថិតនៅក្នុងតំបន់មេសំ ឃុំចុងផ្លាស់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ត្រូវបានបង្ក្រាបហើយ..!។
ក្នុងនោះមន្ត្រីជំនាញ អះអាងថាៈ ទីតាំងអាជីវកម្មរ៉ែមាសមួយនេះ បានប្រែប្រួលពីលក្ខណៈគ្រួសារ ដែលធ្វើដោយដៃនិង ឧបករណ៍សាមញ្ញ ទៅជាប្រើគ្រឿងចក្រ រំសេវជាតិផ្ទុះ និងសារធាតុគីមី ដោយមានការជីករូងជាអណ្តូងរ៉ែ ក្រោមដីទៀតផង។

សកម្មភាពសកម្មភាពអាជីវកម្មទាំងនេះ«បង្កឱ្យមានការ បាត់បង់ទ្រព្យសម្បត្តិជាតិ ប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់បរិស្ថាន បង្កជាហានិភ័យខ្ពស់ដល់សុខភាពនិងសុវត្ថិភាព របស់អ្នកធ្វើអាជីវកម្មរ៉ែអនាធិបតេយ្យខ្លួនឯង ព្រមទាំងប្រជាពលរដ្ឋនៅក្នុងនិងក្រៅមូលដ្ឋាន»។
-នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ ក្រសួងរ៉ែនិងថាមពល។

ក្រសួងរ៉ែនិងថាមពល បានលើកឡើងថា រយៈពេល០៣ ថ្ងៃចាប់ពីថ្ងៃទី២៨ ខែកុម្ភៈ ដល់ថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៤។
ក្រសួង ដែលមានមន្ទីររ៉ែ និងថាមពលខេត្តមណ្ឌលគិរីជាសេនាធិការ ។
ដោយមានកិច្ចសហការជាមួយរដ្ឋបាលខេត្តមណ្ឌលគិរី ក្រោម កិច្ចសម្របសម្រួលរបស់ស្ថាប័នអយ្យការខេត្តមណ្ឌលគិរី ។
បានបើកប្រតិបត្តិការបង្ក្រាបទ្រង់ទ្រាយធំនៅលើ ទីតាំងអាជីវកម្មរ៉ែមាសអនាធិតេយ្យ ស្ថិតនៅក្នុងតំបន់មេសំ ឃុំចុងផ្លាស់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។
ក្នុងតំបន់មេសំ ឃុំចុងផ្លាស់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរីនេះ គឺជាតំបន់អាជីវកម្មរ៉ែមាសបែប លក្ខណៈគ្រួសារតាំងពីអំឡុងឆ្នាំ១៩៨៧ ដែលមានប្រជាពលរដ្ឋប្រកបរបរជីកយកនិងវែងមាសដោយដៃតាម លក្ខណៈគ្រួសារ។

ប៉ុន្តែនៅប៉ុន្មានឆ្នាំចុងក្រោយនេះ មានការប្រែប្រួលពីលក្ខណៈគ្រួសារ ដែលធ្វើដោយដៃនិង ឧបករណ៍សាមញ្ញ ទៅជាប្រើគ្រឿងចក្រ រំសេវជាតិផ្ទុះ និងសារធាតុគីមី ដោយមានការជីករូងជាអណ្តូងរ៉ែ ក្រោមដី។

សកម្មភាពអនាធិបតេយ្យដែលមានជាយូរមកហើយនេះ ក្រសួងរ៉ែនិងថាមពលធ្លាប់បានចុះ បង្ក្រាបកាលពីឆ្នាំ២០១៧ និងមានការផ្សព្វផ្សាយជាបន្តបន្ទាប់រួចមកហើយ ។

ប៉ុន្តែសកម្មភាពទាំងអស់នេះនៅ តែកើតមាន ទោះបីជាមន្ទីររ៉ែនិងថាមពលខេត្តមណ្ឌលគិរីបានសហការជាមួយអាជ្ញាធរដែនដីចុះអប់រំ និង ទប់ស្កាត់ក៏ដោយ។

ជាក់ស្តែងនាពេលថ្មីៗនេះ សកម្មភាពជីករ៉ែអនាធិបតេយ្យនៅក្នុងតំបន់នេះ នៅតែបន្ត មានកាន់តែធ្ងន់ធ្ងរជាមួយនឹងការប្រើប្រាស់សារធាតុគីមី រំសេវជាតិផ្ទុះថ្មបំបែក និងផឹករូងអណ្តូងរ៉ែក្រោមដី ដែលអាចបង្កគ្រោះថ្នាក់បំផុត។
ក្រៅពីនេះសកម្មភាពអាជីវកម្មអនាធិបតេយ្យទាំងនេះ បន្តបង្កឱ្យមានការ បាត់បង់ទ្រព្យសម្បត្តិជាតិ ប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់បរិស្ថាន បង្កជាហានិភ័យខ្ពស់ដល់សុខភាពនិងសុវត្ថិភាព របស់អ្នកធ្វើអាជីវកម្មរ៉ែអនាធិបតេយ្យខ្លួនឯង ព្រមទាំងប្រជាពលរដ្ឋនៅក្នុងនិងក្រៅមូលដ្ឋាន។

ក្រសួងរ៉ែនិងថាមពលប្ដេជ្ញាបញ្ចប់នូវសកម្មភាពរ៉ែអនាធិបតេយ្យ និងជំរុញឱ្យមានការធ្វើអាជីវកម្មរ៉ែ ដោយស្របច្បាប់ដែលនាំមកនូវផលប្រយោជន៍ជាតិជាច្រើនមានជាអាទិ៍ ការបង្កើតឱ្យមានឱកាសការងារ ការចូលរួមចំណែកដល់ការបង្កើតប្រភពចំណូលជាតិវង នូវផលប៉ះពាល់ធ្ងន់ធ្ងរដល់បរិស្ថាននិងសង្គម ព្រមទាំងចូលរួមចំណែកអភិវឌ្ឍសហគមមូលដ្ឋាន ការធ្វើអាជីវកម្មរ៉ែប្រកបដោយចីរភាព៕

Leave a Reply

Your email address will not be published. Required fields are marked *