ព្រះមហាក្សត្រ ចេញព្រះរាជសារ ក្នុងឱកាសខួបលើកទី១១៣ នៃទិវាអន្តរជាតិ នារី៨មិនា ឆ្នាំ២០២៤!

(ភ្នំពេញ)៖ សម្តេចព្រះមហាក្សត្រ នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ក្នុងឱកាសអបអរសាទរខួបលើកទី ១១៣ ទិវាអន្តរជាតិ នារី ៨មិនា ឆ្នាំ២០២៤។

-សម្តេចព្រះមហាក្សត្រ នរោត្តម មុនិនាថ សីហនុ ព្រះអង្គទ្រង់មានព្រះរាជបន្ទូលថា៖ បងប្អូនជនរួមជាតិទាំងអស់ជាទីស្នេហា និងជាទីនឹករឭកដ៏ជ្រាលជ្រៅបំផុត។
នាឱកាសដ៏ល្អវិសេសវិសាលនៃខួបលើកទី១១៣ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៤នេះ។
ខ្ញុំម្ចាស់ ខ្ញុំព្រះកុរណា ខ្ញុំ មានសេចក្តីសោមនស្សរីករាយយ៉ាង ក្រៃលែង សូមថ្វាយនូវសេចក្តីគោរពសក្ការៈសម្ដេចព្រះមហាសង្ឃរាជ ព្រះរាជាគណៈ ព្រះថេរានុថេរៈគ្រប់ ព្រះអង្គ និងជម្រាបសួរសុខទុក្ខ ព្រមទាំងសូមផ្ញើសេចក្តីនឹករឭកដល់ បង ប្អូន កូនចៅ ចៅទួតទាំងអស់ នៅទូទាំងប្រទេស ដែលជានិច្ចកាលតែងតែនឹករឭក គោរពស្រឡាញ់ ផ្តល់នូវក្តីស្វាមីភ័ក្ត និងសេចក្តី កតញ្ញូដ៏ជ្រាលជ្រៅបំផុតថ្វាយ ព្រះករុណា ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងរូបខ្ញុំព្រះករុណាផ្ទាល់ ដែលកាយវិការដ៏វិសេសវិសាលនេះ ធ្វើឱ្យខ្ញុំម្ចាស់ ខ្ញុំព្រះករុណា ខ្ញុំ ចងចាំ និង គោរពស្រឡាញ់ មិនអាចបំភ្លេចបាន។

ក្នុងទិវាដ៏ថ្លៃថ្លានេះ ខ្ញុំម្ចាស់ ខ្ញុំព្រះករុណា ខ្ញុំ សូមសម្តែងនូវការកោតសរសើរ និងសូមគាំទ្រការលើក យកប្រធានបទ«ស្ត្រី និងក្មេងស្រី ក្នុងបរិវត្តកម្មឌីជីថល»ដែលប្រធានបទនេះ ពិតជាមានសារ សំខាន់ និងស្របតាមស្ថានភាពវិវត្តន៍របស់ពិភពលោក និងព្រះរាជាណាចក្រកម្ពុជាយើង។

ខ្ញុំម្ចាស់ ខ្ញុំព្រះករុណា ខ្ញុំ បានកត់សម្គាល់ឃើញថា សម្រាប់ព្រះរាជាណាចក្រកម្ពុជា បរិវត្តកម្មឌីជី ថល គឺជាការចាំបាច់ដើម្បីទាញយកផលប្រយោជន៍ជាអតិបរមាពីការរីកចម្រើននៃបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន និងបច្ចេកវិទ្យាឌីជីថល ដើម្បីបង្កើនផលិតភាព ភាពប្រកួតប្រជែង និងប្រសិទ្ធភាពសេដ្ឋកិច្ច ព្រមទាំងជំរុញកំណើនសេដ្ឋកិច្ចជាតិ និងកសាងសង្គមទំនើប ដែលមានពលរដ្ឋមានចំណេះដឹង និង ជំនាញខ្ពស់ដែលអាចទទួលបាននូវផលប្រយោជន៍ពីការប្រើប្រាស់សេវាឌីជីថលដោយប្រកាន់ភ្ជាប់នូវ មនសិការស្នេហាជាតិ រក្សាបាននូវអត្តសញ្ញាណ និងវប្បធម៌ជាតិ។ បច្ចេកវិទ្យាឌីជីថលដើរតួកាន់តែ សំខាន់ក្នុងការសម្រួលដល់ការប្រាស្រ័យទាក់ទង និងផ្សាភ្ជាប់រវាងប្រទេសនិងប្រទេស សង្គមនិងសង្គម៕

Leave a Reply

Your email address will not be published. Required fields are marked *