រាជរដ្ឋាភិបាល​បន្តខិតខំពង្រីក ផ្នែកកសិកម្ម​ជាលក្ខណៈគ្រួសារឱ្យទៅជា​កសិឧស្សាហកម្ម!

(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងថា រាជរដ្ឋាភិបាល នឹងបន្តខិតខំពង្រីកពីកសិកម្មជាលក្ខណៈគ្រួសារ ឲ្យក្លាយទៅជាកសិកម្មទំនើប និង​កសិ-ឧស្សាហកម្ម​ នៅក្នុ​ងប្រទេស​ដើម្បី​លើក​កម្ពស់​ជីវិភាព របស់​កសិករ។

សម្តេចធិបតី ហ៊ុន ម៉ាណែ បានថ្លែងបែបនេះក្នុងពេល អញ្ជើញជាអធិបតីក្នុងពិធីប្រកាសដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវគោល​នយោបាយ​អាទិភាពទី៥ និងទី៦ របស់រាជរដ្ឋាភិបាល នីតិកាលទី៧នៃរដ្ឋសភា នៅថ្ងៃទី២០ ខែ​វិច្ឆិកា ឆ្នាំ២០២៣។

សម្តេចធិបតី ហ៊ុន ម៉ាណែត បន្តថា រាជរដ្ឋាភិបាល​បាន​ដាក់​ចេញ​នូវ​គោលនយោបាយជា ច្រើនទាក់ទង​នឹង​ការ​លើក​កម្ពស់​វិស័យ​កសិកម្ម​នៅ​កម្ពុជា​ឲ្យ​កាន់​តែល្អ និងគ្រប់ស្តង់ដារ ខណៈគោលនយោបាយអាទិភាពទី៥ និងទី៦ ដែលដាក់​ឲ្យ​ប្រើប្រាស់នា​ពេល​នេះ​គឺ​មានសារៈសំខាន់យ៉ាងខ្លាំង ដោយគោល​នយោបាយ​ទាំង​ពីរ​នេះ​។

គឺ​ធ្វើ​យ៉ាង​ណា​បង្កើន​នូវ​សក្តានុពល​ផ្នែកសិកម្មរបស់កម្ពុជា ឲ្យកាន់តែល្អប្រសើរ​បន្ថែម​ទៀត​ ដើម្បី​ផល​ប្រយោជន៍​ប្រជាជន និងប្រទេសជាតិទាំងមូល។

ក្នុងពិធីប្រកាសដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវគោលនយោបាយអាទិភាពទី៥ និងទី៦ របស់​រាជរដ្ឋាភិបាល នីតិកាលទី៧នៃរដ្ឋសភានេះដែរ សម្តេចធិបតីនាយករដ្ឋមន្រ្តី ។

ក៏បានប្រកាស​អបអរសាទ​​រចំពោះ កម្ពុជាក្នុងរយៈពេល១០ឆ្នាំមកនេះ ក្រោយបាន​ចូល​រួម​ប្រកួត​ប្រជែង​គុណភាព​អង្ករ​ល្អលើ​ពិភពលោកនោះ គឺអង្កររបស់កម្ពុជាបាន​ទទួល​ចំណាប់​ថ្នាក់​ជា​អង្ករ​ល្អ​បំផុត​នៅ​លើពិ​ភពលោកចំនួន៥លើកជាប់ៗគ្នា៕

Leave a Reply

Your email address will not be published. Required fields are marked *