(ភ្នំពេញ)៖ ថ្លែងក្នុងឱកាស អញ្ជើញជាអធិបតី ក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ នូវកម្មវិធីគោលនយោបាយអាទិភាពទី៥ និងទី៦ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា នៅព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានមានប្រសាសន៍ថា រដ្ឋាភិបាលប្រកាសជ្រើសរើសអ្នកស្ម័គ្រចិត្តកសិកម្មបម្រើការងារនៅតាម ឃុំ-សង្កាត់ចំនួន ២៥០នាក់ ក្នុងជំហានដំបូងមានអ្នកដាក់ពាក្យរហូតដល់ប្រមាណ ១០.០០០នាក់៕