Update៖ តំណាងអយ្យការសម្រេចចោទប្រកាន់ អ្នកកាសែតចំនួន៨នាក់ តាមបណ្ដឹងរបស់អ្នកដឹកឈើ!

(មណ្ឌលគិរី)៖ នៅទីបំផុត.តំណាងអយ្យការអមសាលាដំបូងខេត្តមណ្ឌលគិរី បានសម្រេចចោទប្រកាន់ អ្នកសារព័ត៌មានចំនួន៨នាក់ក្នុងនោះស្រី២នាក់ពីបទ«កំហែងយកប្រាក់ជាង៤០ម៉ឺនរៀល»។
-នេះបើយោងតាម សេចក្ដីប្រកាសព័ត៌មាន របស់អ្នកនាំពាក្យអយ្យការ អមសាលាដំបូងខេត្តមណ្ឌលគិរី នៅថ្ងៃទី១៧.០៣.២០២៤។
-អ្នកសារព័ត៌មានដែលរងការចោទប្រកាន់៖
ទី១-ឈ្មោះ ហ៊ីង សុធា ភេទ ប្រុស គេហទំព័រ អំណាចទាំងបួន www.FourPowers.com  អាសយដ្ឋាន ក្រុងតាខ្មៅ ខេត្ត កណ្តាល (មានប័ណ្ណសំគាល់ ខ្លួន អ្នកសារព័ត៌មាន ចេញដោយ ក្រសួងព័ត៌មាន ឆ្នាំ២០២៤) ។

២-ឈ្មោះ រុំ សាន ភេទ ប្រុសអាយុ ៤០ឆ្នាំ គេហទំព័រស៊ីស៊ីអិនខេ លី www.CCN Daily.com អាសយដ្ឋាន នៅ ខេត្តស្វាយរៀង (មានប័ណ្ណ សំគាល់ខ្លួនអ្នក សារព័ត៌មាន ចេញដោយ ក្រសួង ព័ត៌មាន ឆ្នាំ២០២៤) ។

៣- ឈ្មោះ អេង សាន ភេទ ប្រុស អាយុ៤១ឆ្នាំ គេហទំព័រ សេះស ញ៉ូ វ www.WhiteHorse-News.com អាសយដ្ឋាន រាជធានី ភ្នំពេញ (ប័ណ្ណសំគាល់ខ្លួន ផុត សុពលភាព)។

៤- ឈ្មោះ ស៊ុន ម៉ាញ ភេទ ប្រុស អាយុ៣៣ឆ្នាំ គេហទំព័រ សេះស www.WhiteHorse-News.com អាសយដ្ឋាន រាជធានី ភ្នំពេញ (ប័ណ្ណសំគាល់ខ្លួន ផុត សុពលភាព)។

៥- ឈ្មោះ សន សា រ៉ាត់ ភេទប្រុស អាយុ៤៣ឆ្នាំ ចាងហ្វាង គេហទំព័រ សេះស www.WhiteHorse- News.com អាសយដ្ឋាន រាជធានី ភ្នំពេញ (មានអាជ្ញាប័ណ្ណត្រឹមត្រូវ)។

៦-ឈ្មោះ ហុង ឡង់ ឌី ភេទស្រី អាយុ ៣៨ឆ្នាំ គេហទំព័រ សេះស www.WhiteHorse-News.com អាសយដ្ឋាន រាជធានី ភ្នំពេញ (ប័ណ្ណសំគាល់ខ្លួនផុត សុពលភាព) www.WhiteHorse-News.com។

៧- ឈ្មោះ នី ស្រី ណែត ភេទស្រី អាយុ៣៥ឆ្នាំ គេហទំព័រ សេះស អាសយដ្ឋាន រាជធានី ភ្នំពេញ (ប័ណ្ណសំគាល់ខ្លួនផុត សុពលភាព)។

៨- ឈ្មោះ ឆេង បូព្រឹក ភេទ ប្រុស អាយុ២៤ឆ្នាំ គេហទំព័រសេះស www.WhiteHorse-News.com អាសយដ្ឋាន រាជធានី ភ្នំពេញ (ប័ណ្ណសំគាល់ខ្លួនផុត សុពលភាព)។
អ្នកកាសែតទាំង៨នាក់ខាងលើ ត្រូវបាននគរបាលឃាត់ខ្លួន នៅស្រុកកែវសីមា ខេត្តមណ្ឌលគិរី កាលពីយប់ទី១៤.០៣.២០២៤ តាមបណ្ដឹងរបស់អ្នកដឹកជញ្ជូនឈើ!។

ការចាប់ឃាត់ខ្លួន នឹងចោទប្រកាន់ អ្នកកាសែតជិត១០នាក់នៅពេលនេះ បង្កឱ្យមានការភ្ញាក់ផ្អើលជាខ្លាំង ពីសំណាក់អ្នកច្បាប់ រួមនិងអ្នកសារព័ត៌មានទូទាំងប្រទេស..!។
ស្របពេលដែលពួកគាត់ អះអាងថាខ្លួនពុំបានទារប្រាក់ ឬកំហែងយកប្រាក់ ពីអ្នកដឹកឈើនោះឡើយ.បែរជាត្រូវរងបណ្ដឹង និងរងការឃាត់ខ្លួនទៅវិញ….?! ។

ពោលគឺ អង្គហេតុនៃរឿងនេះ ផ្ដើមពីរឿងដឹកឈើ ឈានដល់សម្របសម្រួលគ្នា ក្រោមហេតុផល មនោសញ្ចេតនា.រាប់អានគ្នា រវាងក្រុមអ្នកកាសែត និងអ្នកដឹកឈើ។
ដោយពុំបានទាមទារ ឬកំណត់ចំនួនលុយច្បាស់លាស់នោះឡើយ..!។

បើតាមក្រុមអ្នកកាសែត ប្រាក់ជាង៤០ម៉ឺនរៀល ដែលអ្នកដឹកឈើប្រគល់ឱ្យនោះ គឺភាគីអ្នកដឹកឈើ តាមសម្រួល និងប្រគល់ឱ្យខ្លួនប៉ុណ្ណោះ ខណៈពួកគេពុំបានទាមទារ ឬក៏ កំណត់យកឯណា..?!។

-ករណីខាងលើ ក្រុមអ្នកកាសែត បានចាត់ទុកថា ជាករណីធ្វើស៊ី ហាក់បីដូចជាមានការរៀបចំទុកមុន ពីសំណាក់អ្នកពាក់ព័ន្ធនិងអ្នកដឹកឈើ ។
ដោយថតសំឡេងឆ្លើយឆ្លងគ្នា តាមទូរស័ព្ទ រួចប្ដឹងឱ្យសមត្ថកិច្ច ឃាត់ខ្លួនតែម្ដង ទាំងដែល”មិនមានសំឡេងទារប្រាក់”៕

Leave a Reply

Your email address will not be published. Required fields are marked *