ការិយាល័យប្រព័ន្ធផ្សព្វផ្សាយ ក្នុងតំបន់ប៉ាឡេស្ទីន បាននិយាយកាលពីថ្ងៃអង្គារថា ការវាយបករបស់អ៊ីស្រាអែល មកលើនៅតំបន់ហ្គាហ្សា ចាប់តាំងពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៣ រហូតបច្ចុប្បន្ន.!។
បណ្ដាលឱ្យស្លាប់៣១.៨១០នាក់និងរបួស ៧៣.៨០០នាក់ ដោយជនរងគ្រោះភាគច្រើន ជាស្ដ្រីនិងកុមារ។
ប្រព័ន្ធផ្សព្វផ្សាយបញ្ជាក់ថា៖ ក្នុងចំណោម អ្នកស្លាប់ ៣១.៨១០នាក់ ក្នុងនោះកុមារចំនួន១៤.០០០នាក់ ស្ត្រី ៩.២២០នាក់។
ខណៈដែល៧.០០០នាក់ទៀត ស្ថិតក្រោមគំនរបាក់បែក ឬកំពុងបាត់ខ្លួន..!។
ទន្ទឹមនិងនោះ ការិយាល័យប្រព័ន្ធផ្សព្វផ្សាយ បាននិយាយថា មនុស្សចំនួន ១១.០០០នាក់រងរបួស។
ដែលកំពុងព្យាបាល នៅខាងក្រៅតំបន់ហ្គាហ្សា ។
ខណៈដែលអ្នកជំងឺមហារីក១០.០០០នាក់ ប្រឈមនឹងហានិភ័យ ដោយសារតែសេវាសុខភាពមិនគ្រប់គ្រាន់៕