ការិយាល័យប្រព័ន្ធផ្សព្វផ្សាយ ក្នុងតំបន់ប៉ាឡេស្ទីន បាននិយាយកាលពីថ្ងៃអង្គារថា សង្គ្រាមរវាងក្រុមហាម៉ាស់ប៉ាឡេស្ទីន និងអ៊ីស្រាអែល នៅតំបន់ហ្គាហ្សា បណ្ដាលឱ្យខូចខាតផ្ទះសរុបចំនួន២៩០.០០០ផ្ទះ និងខូចខាតទាំងស្រុងជាង៧០.០០០ផ្ទះ..!។
សង្គ្រាមមួយនេះ ធ្វើឱ្យស្ត្រីមានផ្ទៃពោះប្រហែល 60,000 នាក់ និងមនុស្ស 350,000 នាក់មានជំងឺរ៉ាំរ៉ៃ ត្រូវបានពិពណ៌នាថា ជាការគំរាមកំហែងដល់ អាយុជីវិតរបស់ពួកគេ។
គេបានកត់សម្គាល់ថា កងទ័ពអ៊ីស្រាអែល បានបំផ្លាញអគាររដ្ឋាភិបាលចំនួន១៦៨ និងសាលារៀន និងសាកលវិទ្យាល័យចំនួន១០០ ។
ខណៈសាលា និងសាកលវិទ្យាល័យចំនួន៣០៥ បានខូចខាតមួយផ្នែក។
អ៊ីស្រាអែល បាននិងកំពុងបើកការវាយលុកទ្រង់ទ្រាយធំ ប្រឆាំងនឹងក្រុមហាម៉ាស់ នៅតំបន់ហ្គាហ្សាស្ទ្រីប ។
ដើម្បីសងសឹកប្រឆាំងនឹងការវាយលុករបស់ក្រុមហាម៉ាស់ ឆ្លងកាត់ព្រំដែនភាគខាងត្បូងអ៊ីស្រាអែល កាលពីថ្ងៃទី០៧ ខែតុលា ឆ្នាំ ២០២៣ ។
ដែលនៅពេលនោះ មនុស្សប្រហែល ១,២០០នាក់បានស្លាប់ និងជាង ២០០ នាក់ត្រូវបានចាប់ធ្វើជាចំណាប់ខ្មាំង៕