(កំពង់ធំ)៖ ទីតាំងបើកល្បែងស៊ីសងខុសច្បាប់ខ្នាតធំដុះស្លែ១កន្លែង”ត្រង់ចំណុចអូរសោម”ស្ថិតនៅភូមិគគីតាំងរ៉េន ឃុំបឹងល្វា ស្រុកសន្ទុក ខេត្តកំពង់ធំ។
កំពុងបើកដំណើរការរាល់ថ្ងៃ ដោយលេងភ្នាល់ចាក់លុយធំៗ យ៉ាងគគ្រឹកគគ្រេងបំផុត..! ។
ខណៈសមត្ថកិច្ចមើលមិនឃើញ និងគ្មានវិធានការទប់ស្កាត់ ឬបង្ក្រាបសោះឡើយ..!។
ជាហេតុនាំឱ្យ ម្ចាស់អាជីវកម្ម បើកល្បែងស៊ីសងខុសច្បាប់មួយនេះ «អាចដកតុង និងប្រមូលប្រាក់ចំណេញ»បានរាប់លានរៀលក្នុង១ថ្ងៃៗ ដើម្បីយកទៅរត់ការ និងចំណាយផ្សេងៗ…!។
ប៉ុន្តែករណីលោក ឡង គីសឹង អភិបាលស្រុកសន្ទុក បានថ្លែងថា.សមត្ថកិច្ច(បង្ក្រាបរួចហើយ)។
សេចក្ដីរាយការណ៍ បានបង្ហើបប្រាប់«ដើមរាំង»ថាៈ “បនល្បែង”ដែលជាសង្វៀនជល់មាន់.បៀរ.អាប៉ោង.ខ្នាតធំត្រង់ចំណុចខាងលើ…!។
គឺបានបើកដំណើរការរាល់ថ្ងៃ ជាយូរ ខែមកហើយ ពុំមែនទើបនឹងបើកលេងល្បែង១ខែ ឬ២ខែនេះទេ ដែលគេអាចហៅបានថា ជាសង្វៀនល្បែងដុះស្លែ..!។
ជាក់ស្ដែងៈ នៅថ្ងៃទី១៩.០៣.២០២៤ ម្សិលមិញ មានក្រុមអ្នកញៀនល្បែង រាប់សិបនាក់ បានប្រមូលផ្ដុំគ្នា លេងល្បែង.បញ្ជល់មាន់និងអាប៉ោង.យ៉ាងច្រើនកុះករ…!។
ដោយពួកគេ លេងភ្នាល់ចាក់លុយក្នុងមាន់ជល់១គូៗ ចាប់ពី១០លានទៅរៀល ២០លានរៀលឯណោះ!។ ពោលគឺ ភ្នាល់ចាក់លុយច្រើន ឬតិចទៅតាមការណាត់គ្នា និងគូ.ពិសេស..!។
ប្រភពដដែលបន្តថាៈ ម្ចាស់សង្វៀននិងជាអ្នកបើកបនល្បែងខ្នាតធំ”ត្រង់ចំណុចអូរសាម”ស្ថិតនៅភូមិគគីតាំងរ៉េន ឃុំបឹងល្វា ស្រុកសន្ទុក ខេត្តកំពង់ធំ។
គឺឈ្មោះ គ្រូឈាន់ សហការជាមួយឈ្មោះ សំអាង ដែលជាថៅកែផ្សារភពអំបិល.!។
ពាក់ព័ន្ធករណីនេះ នៅថ្ងៃទី២០.០៣.២០២៤«ដើមរាំង»បានព្យាយាមសុំការបកស្រាយពីលោក ម៉ៅ ចាន់ធី អធិការស្រុកសន្ទុក ប៉ុន្តែទូរស័ព្ទចូលហើយគ្មានអ្នកទទួល.!។
ទោះជាយ៉ាងណាក្ដីលោក ឡង គីសឹង អភិបាលស្រុកសន្ទុក បានថ្លែងថា រឿងល្បែងនេះ គឺបានបង្ក្រាបតាំងពីជាង១០ថ្ងៃមុនម្ល៉េះ.។
លោក ឡង គីសឹង បន្តថា បើមានលេងថ្មីទៀត សូមថតរូបបញ្ជូនមកលោក ហើយលោក នឹងផ្ដល់ប្រាក់ដល់អ្នកថត..!។
ស្របពេលដែល លោក អភិបាលស្រុកសន្ទុក អះអាងថា គ្មានការលេងល្បែងបែបនេះ.!។
ស្រាប់តែប្រភពបញ្ជាក់មកថា ទីតាំងបនល្បែងខ្នាតធំ ត្រង់ចំណុចខាងលើ ។
គឺបើកលេងរាល់ថ្ងៃតែម្ដង គ្មានស្រាកស្រាន ជាក់ស្ដែង ថ្ងៃទី១៩.០៣.២០២៤ក៏លេង ហើយនៅថ្ងៃទី២០.០៣.២០២៤ ក្រុមអ្នកញៀនល្បែង ក៏កំពុង ចាប់ផ្ដើមកៀងគរគ្នា លេងជាបណ្ដើរៗហើយ៕