(ភ្នំពេញ)៖ លោក អាង ណារិទ្ធ ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់និងសុរិយោដី ខេត្តបន្ទាយមានជ័យ..ដែលធ្លាប់ទទួលរងការប្ដឹងផ្ដល់ពីមន្ដ្រីរាជការក្រោមឱវាទ។
ឥឡូវ ត្រូវក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សម្រេចផ្លាស់ប្ដូរតួនាទីហើយ ។
ពោលគឺ ប្ដូរពីប្រធានមន្ទីរ ឱ្យមកបម្រើការងារ នៅទីស្ដីការក្រសួងជំនួសវិញ។
នេះបើយោងតាម ប្រកាសរបស់ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅថ្ងៃទី១៩.០៣.២០២៤។
ក្នុងប្រកាសនោះ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
បានសម្រេច៖ប្រការ ១ សម្រួលភារកិច្ចលោក អាង ណារិទ្ធ ពីប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និង សុរិយោដីខេត្តបន្ទាយមានជ័យ មកបម្រើការងារនៅទីស្តីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។
ប្រការ២ : តែងតាំងលោក មាស ដារ៉ា ជាប្រធានស្តីទី នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និង សុរិយោដីខេត្តបន្ទាយមានជ័យ។
ប្រការ ៣ បទប្បញ្ញត្តិទាំងឡាយណាដែលមានខ្លឹមសារផ្ទុយនឹងប្រកាសនេះ ត្រូវទុកជានិរាករណ៍។
ប្រការ ៤ នាយកខុទ្ទកាល័យ គ្រប់អគ្គនាយក អគ្គាធិការ គ្រប់ប្រធាននាយកដ្ឋាននិងអង្គភាពពាក់ព័ន្ធ មន្ទីរ រៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តបន្ទាយមានជ័យ លោក អាង ណារិទ្ធ និងលោក មាស ដារ៉ា ត្រូវទទួលបន្ទុកអនុវត្តប្រកាសនេះ ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ៕