រថយន្តលុចស៊ីស១គ្រឿង បើកកៀបជាប់នឹងបង្គោលភ្លើង បង្កការភ្ញាក់ផ្អើលទាំងកណ្ដាលយប់!

(កោះកុង)៖ សង្ស័យមកពីស្រវឹងស្រាខ្លាំង ទើបបុរសម្នាក់បើករថយន្តមកកៀបជាប់ នឹងបង្គោលភ្លើង នៅមុខផ្ទះសំណាក់ ទាំងកណ្ដាលយប់..!។
ហេតុការណ៍នេះ បានកើតឡើង នៅមុខ«ផ្ទះសំណាក់សាន់នី»ស្ថិតនៅភូមិ៣ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង កាលពីវេលាម៉ោង១១-៣០នាទី យប់ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤។
រថយន្តបង្កម៉ាក លុចស៊ីស៣០០ ពណ៌ប្រផេះ ពាក់ស្លាកលេខ កោះកុង 2A.3237 បើកបរដោយឈ្មោះ ដា ភេទប្រុស អាយុ៣៤ឆ្នាំ នៅភូមិស្ទឹងវែង សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ។

ក្នុងរឿងនេះ មហាជនបានលើកឡើងថា តៃកុងរថយន្ត បើកបរក្នុងស្ថានភាពស្រវឹងជោគជាំ។ បណ្តាលអោយ រេចង្កូតកាត់តាមផ្ទះពលរដ្ឋ រហូតបុកកៀប ជាប់នឹងបង្គោលភ្លើង ទៅមុខលែងរួច។

ដោយឡែក សមត្ថកិច្ចមូលដ្ឋានឯនេះវិញបាននិយាយថា មូលហេតុដែលរថយន្តកៀបជាប់ នឹងបង្គោលភ្លើង។
ក៏ព្រោះតែអ្នកបើកបរ គេចពីម៉ូតូ ទើបរេចង្កូត ជ្រុលទៅបុកកៀប ជាប់នឹងចន្លោះបង្គោលភ្លើងតែម្តងទៅ។

ហើយនៅថ្ងៃទី២១.០៣.២០២៤ សមត្ថកិច្ចចកំពុង ចាត់ចែងយករថយន្តចេញពីចន្លោះបង្គោលភ្លើង។ ដើម្បីយកមករក្សាទុក នៅអធិការដ្ឋាននគរបាលក្រុងខេមរភូមិន្ទ សម្រាប់ដោះស្រាយពេលក្រោយ៕

Leave a Reply

Your email address will not be published. Required fields are marked *