Update៖ រយៈពេល២៤ម៉ោងចុងក្រោយនេះ នៅតំបន់ហ្គាហ្សា ស្លាប់៨២នាក់!

ក្រសួងសុខាភិបាល នៅក្នុងក្រុមឡោមព័ទ្ធ បាននិយាយកាលពីថ្ងៃសុក្រថា ការវាយបករបស់អ៊ីស្រាអែល មកលើតំបន់ហ្គាហ្សា
ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ បណ្ដាលឱ្យស្លាប់៨២នាក់ និងរបួស១១០នាក់។
ជាហេតុនាំឱ្យចំនួនអ្នកស្លាប់ នៅតំបន់ហ្គាហ្សា សរុបកើនដល់ ៣២.០៧០នាក់ និងរបួសសរុប ៧៤.២៩៨នាក់ ជនរងគ្រោះភាគច្រើនជា ស្ដ្រីនិងកុមារ។

សេចក្តីថ្លែងការណ៍បានបន្ថែមថា “មនុស្សជាច្រើននៅតែជាប់នៅក្រោមគំនរបាក់បែក ហើយនៅលើផ្លូវ ហើយអ្នកជួយសង្គ្រោះមិនអាចទៅដល់ពួកគេបានទេ”។

អ៊ីស្រាអែល បានវាយលុកតំបន់ហ្គាហ្សាស្ទ្រីប ចាប់តាំងពីមានការវាយប្រហារឆ្លងព្រំដែនដោយក្រុមហាម៉ាស់ ដែលទីក្រុង Tel Aviv បាននិយាយថា បានសម្លាប់មនុស្សជិត 1,200 នាក់។
សង្គ្រាមអ៊ីស្រាអែលលើតំបន់ហ្គាហ្សាបានរុញច្រាន ប្រជាជន 85% នៃទឹកដីឱ្យផ្លាស់ទីលំនៅខាងក្នុងចំពេលមានការខ្វះខាតស្បៀងអាហារ ទឹកស្អាត និងថ្នាំពេទ្យ ខណៈដែល 60% នៃហេដ្ឋារចនាសម្ព័ន្ធនៃតំបន់ជុំវិញត្រូវបានខូចខាត ឬបំផ្លាញ នេះបើយោងតាមអង្គការសហប្រជាជាតិ៕

Leave a Reply

Your email address will not be published. Required fields are marked *