ស្ថានភាពអាកាសធាតុ នៅកម្ពុជា សម្រាប់ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៤!

(ភ្នំពេញ)៖ ក្រសួងធនធានទឹក បានជូនដំណឹង អំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៤។

ក្នុងនោះក្រសួងបញ្ជាក់ថា សម្ពាធទាបបាននិងបន្តគ្របដណ្ដប់មកលើព្រះរាជាណាចក្រកម្ពុជា ប្រទេសថៃ ឈូងសមុទ្រថៃ ភាគកណ្តាលនៃអាងទន្លេមេគង្គ និងសមុទ្រចិនខាងត្បូង។
ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤៖

១. តំបន់វាលទំនាប សីតុណ្ហភាពអប្បបរមា២៦°C និងសីតុណ្ហភាពអតិបរមា៣៦°C។
ខ្យល់បក់មកពីទិសអាគ្នេយ៍ និងទិសនិរតី មានល្បឿនមធ្យម២ម៉ែត្រ/វិនាទី។
នៅតំបន់វាលទំនាបភាគពាយ័ព្យមានខេត្តបាត់ដំបង ពោធិ៍សាត់ បន្ទាយមានជ័យ និងសៀមរាប អាចមានភ្លៀងធ្លាក់គ្របដណ្ដប់លើផ្ទៃដីប្រមាណ១៥%។

២.តំបន់ខ្ពង់រាប សីតុណ្ហភាពអប្បបរមា២៤°C និងសីតុណ្ហភាពអតិបរមា៣៧°C។
ខ្យល់បក់មកពីទិសបូព៌ និងទិសអាគ្នេយ៍មានល្បឿនមធ្យម២ម៉ែត្រ/វិនាទី។
នៅតំបន់ខ្ពង់រាបភាគពាយ័ព្យមានខេត្តប៉ៃលិន ឧត្តរមានជ័យ និងព្រះវិហារអាចមានភ្លៀងធ្លាក់គ្របដណ្ដប់លើផ្ទៃដីប្រមាណ១០%។

៣.តំបន់មាត់សមុទ្រ សីតុណ្ហភាពអប្បបរមា២៦°C និងសីតុណ្ហភាពអតិបរមា៣៥°C។
ខ្យល់បក់មកពីទិសអាគ្នេយ៍ និងទិសនិរតី មានល្បឿន មធ្យម២ម៉ែត្រ/វិនាទី។
មានភ្លៀងធ្លាក់គ្របដណ្ដប់លើផ្ទៃដីប្រមាណ១០%។
រលកសមុទ្រមានកម្ពស់មធ្យមអប្បបរមា០,៥០ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា១,០០ម៉ែត្រ៕

Leave a Reply

Your email address will not be published. Required fields are marked *