Update៖ អ៊ុយក្រែនថា រុស្ស៊ីត្រៀម​កម្លាំង១០​ម៉ឺន​នាក់ ដើម្បីវាយលុក​មកលើខ្លួនជាថ្មី!

មេបញ្ជាការកងទ័ពជើងគោកអ៊ុយក្រែន កាលពីថ្ងៃសុក្រថា បាននិយាយថាប្រទេសរុស្ស៊ី កំពុងប្រមូលផ្តុំកម្លាំងថ្មីចំនួន100,000 នាក់ សម្រាប់ធ្វើការវាយលុក អ៊ុយក្រែន នារដូវក្តៅនេះ។

លោកឧត្តមសេនីយឯក Oleksandr Pavliuk បានធ្វើអត្ថាធិប្បាយ តាមកញ្ចក់ទូរទស្សន៍អ៊ុយក្រែន ។
យ៉ាងដូច្នេះថា «វាអាចថាមិនចាំបាច់សម្រាប់តែប្រតិបត្តិការ វាយលុកថ្មី ប្រហែលជាពួកគេ។
នឹងបំពេញបន្ថែម ដល់អង្គភាពរបស់ពួកគេ ដែលបានបាត់បង់សមត្ថភាពប្រយុទ្ធ ។
ប៉ុន្តែវាក៏អាចទៅរួចដែរថានៅដើមរដូវក្តៅ ពួកគេមានកងកម្លាំងគ្រប់គ្រាន់ដើម្បីបើកប្រតិបត្តិការវាយលុកថ្មី»។

គួរបញ្ជាក់ថា ការអត្ថាធិប្បាយ របស់មេបញ្ជាការកងទ័ពជើងគោកអ៊ុយក្រែន ។
ធ្វើឡើងបន្ទាប់ពីកងកម្លាំរុស្ស៉ីសម្រេចបានភាពជឿនលឿន ទៅមុខ នៅភាគខាងកើតអ៊ុយក្រែនខណៈសង្រ្គាមបន្តអូសបន្លាយពេលជាង២ឆ្នាំ៕

Leave a Reply

Your email address will not be published. Required fields are marked *