ជិៈម៉ូតូលឿន ជ្រុលបុករថយន្តចតលើចិញ្ចើមផ្លូវ បណ្តាលឱ្យស្លាប់មួយរំពេច!

(ភ្នំពេញ)៖ បុរសម្នាក់ជិៈម៉ូតូក្នុងល្បឿនលឿន ជ្រុលបុករថយន្តដែលកំពុងចតលើចិញ្ចើមផ្លូវ បណ្តាលឱ្យដួលស្លាប់ភ្លាមៗ។
ហេតុការណ៍នេះបានកើតឡើងនៅផ្លូវជាតិលេខ៣ សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល កាលពីយប់ថ្ងៃទី២០ ខែវិច្ឆិកា។

មន្ត្រីនគរបាលបានឱ្យដឹងថា បុរសបាត់បង់ជីវិតឈ្មោះ ឈុន នី អាយុ៣៣ឆ្នាំនៅភូមិច្រកព្រាល ឃុំភក្កី ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។
នៅមុនកើតហេតុគេឃើញបុរសរងគ្រោះជិៈម៉ូតូម៉ាកហុងដាឌ្រីមផ្លាកលេខ កំពង់ស្ពឺ 1B-0575 តាមផ្លូវជាតិលេខ៣ពីជើងទៅត្បូង។

មកដល់កន្លែងខាងលើបានបុកពីក្រោយ រថយន្តដែលចតនៅលើចិញ្ចើមផ្លូវ បណ្តាលឱ្យជនរងគ្រោះស្លាប់មួយរំពេច។
ចំណែករថយន្តក្រោយពីកើតហេតុក៏បានបើកទៅមុខបាត់។
សមត្ថកិច្ចបានចុះមកពិនិត្យ និងយកម៉ូតូទៅទុកនៅអធិការដ្ឋាននគរបាលដ្ឋានខណ្ឌកំបូល ដើម្បីដោះស្រាយពេលក្រោយ។
រីឯសពបានប្រគល់ឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យ៕

Leave a Reply

Your email address will not be published. Required fields are marked *