Breaking៖ លោកត្រាំ បដិសេធចំពោះការអះអាងថាយន្តហោះទម្លាក់គ្រាប់បែក B-1 អាមេរិកហោះទៅកាន់ប្រទេសវេណេស៊ុយអេឡា!

ប្រធានាធិបតីអាមេរិក លោកដូណាល់ ត្រាំ (Donald Trump) បានបដិសេធរបាយការណ៍មួយដែលអះអាងថា យន្តហោះទម្លាក់គ្រាប់បែកប្រភេទ B-1 ពីរគ្រឿងរបស់សហរដ្ឋអាមេរិក បានហោះឆ្ពោះទៅប្រទេសវេណេស៊ុយអេឡា ពេលកំពុងមានសកម្មភាពបង្ក្រាបឧក្រិដ្ឋកម្មអន្តោប្រវេសន៍។
ប្រភពពីសារព័ត៌មានFox News កាលពីថ្ងៃទីថ្ងៃទី២៣ តុលា ឆ្នាំ២០២៥។

ក្នុងអំឡុងពេលនៅសេតវិមាន កាលពីថ្ងៃព្រហស្បតិ៍ ដែលផ្តោតលើប្រធានបទអំពីការបង្ក្រាបឧក្រិដ្ឋកម្ម និងអន្តោប្រវេសន៍ខុសច្បាប់ លោក Trump បានឆ្លើយតបចំពោះសំណួរអ្នកយកព័ត៌មានពីរបាយការណ៍ដែលបោះពុម្ពផ្សាយដោយ The Wall Street Journal ថាទេ វាមិនត្រឹមត្រូវទេ។ វាមិនពិតទេ។ ប៉ុន្តែយើងមិន សប្បាយចិត្តនឹងប្រទេសវេណេស៊ុយអេឡាទេ ដោយសារ ហេតុផលជាច្រើន។

គាត់បានបន្ថែមថា រដ្ឋបាលរបស់គាត់កំពុងបន្តប្រយុទ្ធប្រឆាំង នឹងការនាំចូលគ្រឿងញៀនខុសច្បាប់ និងថាយើងនឹងសម្លាប់ អ្នកដែលនាំគ្រឿងញៀនចូលអាមេរិកដើម្បីការពារ សន្តិសុខជាតិ។

ក្នុងពេលដូចគ្នា រដ្ឋមន្ត្រីក្រសួងសង្គ្រាម លោក Pete Hegseth មិនបានកែតម្រូវ ឬបញ្ជាក់ព័ត៌មានរបស់ ប្រធានាធិបតីនោះទេ។ ទោះជាយ៉ាងណា ប្រភពមន្ត្រីជាន់ខ្ពស់ បានប្រាប់ Fox News ថា យន្តហោះ B-1 ពិតជាបានហោះ ចេញពីមូលដ្ឋានទ័ពអាកាស Dyess ក្នុងរដ្ឋតិចសាស ប៉ុន្តែ គោលបំណងនៃបេសកកម្មមិនទាក់ទងនឹងប្រទេសវេណេស៊ុយអេឡាឡើយ៕

Leave a Reply

Your email address will not be published. Required fields are marked *