ប្រទេសរុស្ស៊ី បានតវ៉ាដោយផ្ទាល់ទៅកាន់ក្រសួងការបរទេសរបស់ទីក្រុង Helsinki ជុំវិញការសម្រេចចិត្តរបស់អាជ្ញាធរហ្វាំងឡង់ ក្នុងការបិទច្រកព្រំដែន ដែលត្រូវបានប្រើប្រាស់យ៉ាងសកម្មបំផុតរវាងប្រទេសទាំង២ ក្នុងគោលបំណង ដើម្បីទប់ស្កាត់នឹងជនចំណាក់ស្រុក។
ក្រសួងការបរទេសរុស្ស៊ី បានទទូចថា ការសម្រេចចិត្ត ដែលធ្វើឡើងដោយប្រទេសហ្វាំងឡង់នេះ ។
គឺជាការបង្កហេតុ ហើយច្បាស់ណាស់គឺស្របតាមការប៉ុនប៉ង ធ្វើឱ្យទំនាក់ទំនងរវាងប្រទេសទាំង ២ កាន់តែធ្ងន់ធ្ងរថែមទៀត។
ទន្ទឹមនោះ អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីលោកស្រី Maria Zakharova បាននិយាយថាការសម្រេចចិត្តរបស់ប្រទេសហ្វាំងឡង់ក្នុងការបិទប៉ុស្តិ៍ត្រួតពិនិត្យនៅតាមព្រំដែនជាមួយរុស្ស៊ី។
គឺជាការបង្កើតខ្សែបែងចែកថ្មីនៅអឺរ៉ុប ហើយទីភ្នាក់ងាររដ្ឋាភិបាលនៅទីក្រុងមូស្គូនឹងឆ្លើយតបទៅនឹងសកម្មភាពទាំងនេះ។
គួរបញ្ជាក់ថា មកទល់ពេលនេះ ច្រកព្រំដែនសំខាន់ៗ មួយចំនួនធំត្រូវបានបិទទាំងស្រុង ខណមួយចំនួនតូចនៅបើកជាធម្មតា៕