ប៉ូលីសខេត្តបាត់ដំបង បំភ្លឺថាពិតជាមានករណីចាប់បានសត្វក្រពើ ទម្ងន់ជាង៥០គីឡូក្រាម ប្រាកដមែន!

(បាត់ដំបង)៖ ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័​ស នៃស្នងការដ្ឋាននគរបាលខេត្តបា​ត់ដំបង​ បានជម្រាបជូន​សាធារណជន​អ្នកសារ​ព័ត៌មាន​ថា​ នៅព្រឹកថ្ងៃទី​២៦ ខែមីនាឆ្នាំ​២០២៤។
សមត្ថកិច្ចនគរ​បាល​បានទទួលព័ត៌មានពីប្រជា​ពល​រស់នៅភូមិស្វាយជ្រុំ​ ឃុំព្រែកនរិន្ទ​ ស្រុកឯកភ្នំ​ ខេត្តបា​ត់ដំ​បង​ ប្រទះឃេី​ ញសត្វក្រពេីមួយក្បាលបណ្តែ​តខ្លួនតាមទឹក​ បង្កឱ្យមានការភ្ញាក់ផ្អេីលដល់ប្រជាពលរដ្ឋផ្សេងៗទៀត​ហេីយភ្លាមៗត្រូវបានអ្នក​ប្រេីប្រាស់បណ្តាញសង្គម​ ចែករំលែកនូវរូបភាពនេះជាបន្តបន្ទាប់។

ទទួលបានព័ត៌មានភ្លាមលោកឧត្តមសេនីយ៍ទោ​ សាត​ គឹមសាន​ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង​ បានដាក់បទបញ្ជាដល់លោកអធិការនគរបាលស្រុកឯកភ្នំ​ ដែលមានលោកវរសេនីយ៍ឯក​ ឡុង​ យោធាវីរៈ​ ជាអធិការដឹកនាំកម្លាំងរួមជាមួយមន្រ្តីជំនាញជល​ផលនៃមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់និងនេសាទខេត្តបាត់ដំបង អាជ្ញាធម៌មូលដ្ឋាននិងប្រជាព លរដ្ឋផង​ បានប្រេី​ប្រាស់វិធីក្នុងការចាប់យកសត្វក្រពេីនេះចេញពីក្នុងទឹកស្ទឹង​ បាន​នៅវេលាព្រឹកថ្ងៃ ដែដែល។
សត្វក្រពើនោះ មានទម្ងន់ប្រមាណជា៥០គីឡូក្រាម​ បច្ចុប្បន្ននាំទៅកាន់អធិការដ្ឋាននគរ បាលស្រុកឯកភ្នំ។

តាមលោកអធិការនគរបាលស្រុកបញ្ជាក់ថា​ ពីពេល មុនមកមិនមានព័ត៌មានពីការប្រទះឃេីញសត្វក្រពេីនេះទេ​ ទេីបតែព្រឹកនេះតែម្តង​ ត្រូវបានប្រទះឃេីញ​ ។
ហេីយសមត្ថកិច្ចបានចាត់វិធានការភ្លាមៗ​ហេីយ តាមការបញ្ជាក់​ ពីសមត្ថកិច្ចនៅមូលដ្ឋានប្របមាត់ស្ទឹងដែលមាន ការចិញ្ចឹមសត្វក្រពេីនេះ​ មិនមានព័ត៌​មានអំពីការបាត់បង់សត្វក្រពេីនោះឡើយ។

ទោះជាយ៉ាងនេះក្តីសត្វក្រពេីមួយក្បាល​ នេះមិនទាន់បានបង្កគ្រោះថ្នាក់ដល់មនុស្សនៅឡេីយទេ​ ទន្ទឹមនេះក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការចូលរួម​ ផ្តល់ព័ត៌មានបានទាន់ពេលវេលាពីប្រជា ពលរដ្ឋ​ ក៏ដូចអ្នកប្រេីប្រាស់បណ្តាញសង្គម​ ដេីម្បីឱ្យសមត្ថកិច្ចបានចាត់វិធានការទាន់ពេលវេលា។

ដូចបានជម្រាបជូនខាងលេី​សូមសាធារណជន​អ្នក សារព័ត៌មាននិងអ្នកនិ​ងអ្នកប្រេីប្រាស់បណ្តាញសង្គម ជ្រាបជាព័ត៌មាន​និងកុំមានការបារម្ភ សូមអរគុណ៕

Leave a Reply

Your email address will not be published. Required fields are marked *