(បាត់ដំបង)៖ ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានជម្រាបជូនសាធារណជនអ្នកសារព័ត៌មានថា នៅព្រឹកថ្ងៃទី២៦ ខែមីនាឆ្នាំ២០២៤។
សមត្ថកិច្ចនគរបាលបានទទួលព័ត៌មានពីប្រជាពលរស់នៅភូមិស្វាយជ្រុំ ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង ប្រទះឃេី ញសត្វក្រពេីមួយក្បាលបណ្តែតខ្លួនតាមទឹក បង្កឱ្យមានការភ្ញាក់ផ្អេីលដល់ប្រជាពលរដ្ឋផ្សេងៗទៀតហេីយភ្លាមៗត្រូវបានអ្នកប្រេីប្រាស់បណ្តាញសង្គម ចែករំលែកនូវរូបភាពនេះជាបន្តបន្ទាប់។
ទទួលបានព័ត៌មានភ្លាមលោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានដាក់បទបញ្ជាដល់លោកអធិការនគរបាលស្រុកឯកភ្នំ ដែលមានលោកវរសេនីយ៍ឯក ឡុង យោធាវីរៈ ជាអធិការដឹកនាំកម្លាំងរួមជាមួយមន្រ្តីជំនាញជលផលនៃមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់និងនេសាទខេត្តបាត់ដំបង អាជ្ញាធម៌មូលដ្ឋាននិងប្រជាព លរដ្ឋផង បានប្រេីប្រាស់វិធីក្នុងការចាប់យកសត្វក្រពេីនេះចេញពីក្នុងទឹកស្ទឹង បាននៅវេលាព្រឹកថ្ងៃ ដែដែល។
សត្វក្រពើនោះ មានទម្ងន់ប្រមាណជា៥០គីឡូក្រាម បច្ចុប្បន្ននាំទៅកាន់អធិការដ្ឋាននគរ បាលស្រុកឯកភ្នំ។
តាមលោកអធិការនគរបាលស្រុកបញ្ជាក់ថា ពីពេល មុនមកមិនមានព័ត៌មានពីការប្រទះឃេីញសត្វក្រពេីនេះទេ ទេីបតែព្រឹកនេះតែម្តង ត្រូវបានប្រទះឃេីញ ។
ហេីយសមត្ថកិច្ចបានចាត់វិធានការភ្លាមៗហេីយ តាមការបញ្ជាក់ ពីសមត្ថកិច្ចនៅមូលដ្ឋានប្របមាត់ស្ទឹងដែលមាន ការចិញ្ចឹមសត្វក្រពេីនេះ មិនមានព័ត៌មានអំពីការបាត់បង់សត្វក្រពេីនោះឡើយ។
ទោះជាយ៉ាងនេះក្តីសត្វក្រពេីមួយក្បាល នេះមិនទាន់បានបង្កគ្រោះថ្នាក់ដល់មនុស្សនៅឡេីយទេ ទន្ទឹមនេះក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការចូលរួម ផ្តល់ព័ត៌មានបានទាន់ពេលវេលាពីប្រជា ពលរដ្ឋ ក៏ដូចអ្នកប្រេីប្រាស់បណ្តាញសង្គម ដេីម្បីឱ្យសមត្ថកិច្ចបានចាត់វិធានការទាន់ពេលវេលា។
ដូចបានជម្រាបជូនខាងលេីសូមសាធារណជនអ្នក សារព័ត៌មាននិងអ្នកនិងអ្នកប្រេីប្រាស់បណ្តាញសង្គម ជ្រាបជាព័ត៌មាននិងកុំមានការបារម្ភ សូមអរគុណ៕