រលំស្ពាន Francis Scott Key របស់ Baltimore បានកាត់ផ្តាច់ផ្លូវមហាសមុទ្រ នឹងបង្កឱ្យមានការរំខានយ៉ាងធ្ងន់ធ្ងរ ដល់ការដឹកជញ្ជូនទាំងក្នុងស្រុកនិងទូទាំងពិភពលោក។
ស្ពានបួនគន្លងនេះ បានបាក់កាលពីថ្ងៃអង្គារបន្ទាប់ពីត្រូវបានបុកដោយកប៉ាល់កុងតឺន័រចុះបញ្ជី។
ដោយប្រទេសសិង្ហបុរី Dali ដែលដំណើរការដោយក្រុមហ៊ុនដឹកជញ្ជូនយក្ស Maersk របស់ប្រទេសដាណឺម៉ាក។
ជាលទ្ធផលនៃគ្រោះថ្នាក់នេះ គឺផ្នែកដ៏ធំមួយនៃស្ពានប្រវែង ២.៦ គីឡូម៉ែត្រ បានបាក់ហើយដួលរលំចូលទៅក្នុងទន្លេ Patapsco ជាមួយនឹងរថយន្តជាច្រើនបានធ្លាក់ចូលទៅក្នុងជម្រៅទឹកជិត៥៥ ម៉ែត្រ។
ស្ពាន Francis Scott Key ត្រូវបានសាងសង់ក្នុងទសវត្សរ៍១៩៧០ ដោយលាតសន្ធឹងលើទន្លេ Patapsco និងជាផ្លូវតែមួយគត់ដែលតភ្ជាប់កំពង់ផែពាណិជ្ជកម្មបរទេសដ៏ធំបំផុតទីប្រាំបួនរបស់សហរដ្ឋអាមេរិកទៅកាន់មហាសមុទ្រ។
កំពង់ផែ Baltimore គឺជាកំពង់ផែសមុទ្រដ៏មមាញឹកបំផុតរបស់ប្រទេសសម្រាប់ការនាំចេញយានយន្ត។
យោងតាមអភិបាលរដ្ឋ Maryland លោក Wes Moore មិនមានកំពង់ផែណាផ្សេងទៀតក្នុងប្រទេសនេះនាំយានយន្តច្រើនជាងទីក្រុង Baltimore នោះទេ ។
ដោយមានរថយន្តរហូតដល់ ៨៥០,០០០ គ្រឿង និងរថយន្តធុនស្រាលចូល និងចេញពីស្ថានីយរបស់ខ្លួនជារៀងរាល់ឆ្នាំ។
ចំណែកគ្រឿងបន្លាស់ដែលប្រើក្នុងការផ្គុំរថយន្តក៏ឆ្លងកាត់ច្រក ឬឆ្លងកាត់ស្ពាននេះផងដែរ។
មជ្ឈមណ្ឌលដ៏សំខាន់សម្រាប់ការដឹកជញ្ជូននៅឆ្នេរសមុទ្រខាងកើតក៏គ្រប់គ្រងបរិមាណធ្យូងថ្មយ៉ាងច្រើនផងដែរ។
ក្នុងកំឡុងត្រីមាសទីពីរនៃឆ្នាំ ២០២៣ គ្រឿងបរិក្ខាររបស់កំពង់ផែ មានសមត្ថភាពនាំចេញធ្យូងថ្មខ្ពស់បំផុតទីពីរ ដែលទិន្នន័យតាមដានដោយ S&P Global ដែលបានបង្ហាញ។
នាវាចំនួន ១០ ត្រូវបានគេរាយការណ៍ថា បានជាប់គាំងនៅខាងក្នុងកំពង់ផែ ដោយមិនអាចចាកចេញបានទេ ខណៈដែលស្ពានដែលដួលរលំបានលាតសន្ធឹងផ្លូវតែមួយគត់ចូល និងចេញពីកំពង់ផែ។
កប៉ាល់ដឹកទំនិញធុនតូចចំនួន ៣០ គ្រឿង ទូកទាញ និងនាវាផ្សេងទៀតក៏ជាប់នៅក្នុងកំពង់ផែដែរ។
កប៉ាល់ជិត ៤០ ដែលធ្វើដំណើរទៅកាន់ទីក្រុង Baltimore ត្រូវបានបង្ខំឱ្យបង្វែរទិសដៅផងដែរ។
ការអត្ថាធិប្បាយលើសោកនាដកម្មនេះ ប្រធានាធិបតីសហរដ្ឋអាមេរិក Joe Biden បាននិយាយថា ស្ពាននេះមានសារៈសំខាន់សម្រាប់សេដ្ឋកិច្ច ដោយលើកឡើងពីការព្រួយបារម្ភ អំពីចរាចរណ៍ និងការងារដែលតភ្ជាប់ទៅកំពង់ផែ។
លោកបានកត់សម្គាល់ថា កំពង់ផែនេះអាចផ្គត់ផ្គង់ការងារប្រមាណ ១៥ ០០០កន្លែង ហើយរថយន្តជាង ៣ ម៉ឺនគ្រឿងបានប្រើប្រាស់ស្ពានជារៀងរាល់ថ្ងៃ។
មន្ត្រីបានបិទច្រកនេះ ដើម្បីធ្វើចរាចរណ៍កប៉ាល់ក្រោយកើតហេតុ។ កិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះកំពុងដំណើរការ ។
ខណៈដែលអាជ្ញាធរស្វែងរកមនុស្ស ៦ នាក់ដែលនៅតែបាត់ខ្លួនក្នុងគ្រោះថ្នាក់បាក់ស្ពានដ៏សំខាន់នេះ៕