បាក់រលំស្ពានដ៏សំខាន់១ នៅ​អាមេរិក បណ្ដាលឱ្យផ្អាកចរាចរណ៍ផ្លូវទឹក!

រលំ​ស្ពាន Francis Scott Key របស់ Baltimore បាន​កាត់ផ្តាច់​ផ្លូវ​មហាសមុទ្រ នឹង​បង្កឱ្យមាន​ការរំខាន​យ៉ាងធ្ងន់ធ្ងរ ដល់​ការដឹកជញ្ជូនទាំងក្នុងស្រុកនិងទូទាំងពិភពលោក។

ស្ពាន​បួន​គន្លង​នេះ បាន​បាក់​កាលពី​ថ្ងៃ​អង្គារ​បន្ទាប់ពី​ត្រូវបាន​បុក​ដោយ​កប៉ាល់​កុងតឺន័រ​ចុះបញ្ជី​។
ដោយ​ប្រទេស​សិង្ហ​បុរី Dali ដែល​ដំណើរការ​ដោយ​ក្រុមហ៊ុន​ដឹកជញ្ជូន​យក្ស Maersk របស់​ប្រទេស​ដា​ណឺ​ម៉ាក​។
ជា​លទ្ធផល​នៃ​គ្រោះថ្នាក់​នេះ គឺ​ផ្នែក​ដ៏​ធំ​មួយ​នៃ​ស្ពាន​ប្រវែង ២.៦ គីឡូម៉ែត្រ បាន​បាក់​ហើយ​ដួលរលំ​ចូលទៅក្នុង​ទន្លេ Patapsco ជាមួយនឹង​រថយន្ត​ជាច្រើន​បាន​ធ្លាក់​ចូលទៅក្នុង​ជម្រៅ​ទឹក​ជិត៥៥ ម៉ែត្រ។​

ស្ពាន Francis Scott Key ត្រូវបាន​សាងសង់​ក្នុង​ទសវត្សរ៍​១៩៧០ ដោយ​លាតសន្ធឹង​លើ​ទន្លេ Patapsco និង​ជា​ផ្លូវ​តែមួយគត់​ដែល​ត​ភ្ជាប់​កំពង់ផែ​ពាណិជ្ជកម្ម​បរទេស​ដ៏​ធំ​បំផុត​ទី​ប្រាំបួន​របស់​សហរដ្ឋអាមេរិក​ទៅកាន់​មហាសមុទ្រ​។
កំពង់ផែ Baltimore គឺជា​កំពង់ផែ​សមុទ្រ​ដ៏​មមាញឹក​បំផុត​របស់​ប្រទេស​សម្រាប់​ការនាំចេញ​យានយន្ត​។​

យោងតាម​អភិបាលរដ្ឋ Maryland លោក Wes Moore មិនមាន​កំពង់ផែ​ណា​ផ្សេងទៀត​ក្នុងប្រទេស​នេះ​នាំ​យានយន្ត​ច្រើនជាង​ទីក្រុង Baltimore នោះទេ ។
ដោយមាន​រថយន្ត​រហូត​ដល់ ៨៥០,០០០ គ្រឿង និង​រថយន្ត​ធុន​ស្រាល​ចូល និង​ចេញពី​ស្ថានីយ​របស់ខ្លួន​ជា​រៀងរាល់ឆ្នាំ​។
ចំណែក​គ្រឿងបន្លាស់​ដែល​ប្រើ​ក្នុងការ​ផ្គុំ​រថយន្ត​ក៏​ឆ្លងកាត់​ច្រក ឬ​ឆ្លងកាត់​ស្ពាន​នេះ​ផងដែរ​។​

មជ្ឈមណ្ឌល​ដ៏​សំខាន់​សម្រាប់​ការដឹកជញ្ជូន​នៅ​ឆ្នេរសមុទ្រ​ខាងកើត​ក៏​គ្រប់គ្រង​បរិមាណ​ធ្យូងថ្ម​យ៉ាងច្រើន​ផងដែរ​។
ក្នុង​កំឡុង​ត្រីមាស​ទី​ពីរ​នៃ​ឆ្នាំ ២០២៣ គ្រឿង​បរិក្ខារ​របស់​កំពង់ផែ មាន​សមត្ថភាព​នាំចេញ​ធ្យូងថ្ម​ខ្ពស់បំផុត​ទី​ពីរ ដែល​ទិន្នន័យ​តាមដាន​ដោយ S&P Global ដែល​បានបង្ហាញ​។​

នាវា​ចំនួន ១០ ត្រូវបាន​គេ​រាយការណ៍​ថា បាន​ជាប់គាំង​នៅ​ខាងក្នុង​កំពង់ផែ ដោយ​មិនអាច​ចាកចេញ​បានទេ ខណៈដែល​ស្ពាន​ដែល​ដួលរលំ​បាន​លាតសន្ធឹង​ផ្លូវ​តែមួយគត់​ចូល និង​ចេញពី​កំពង់ផែ។
កប៉ាល់​ដឹកទំនិញ​ធុន​តូច​ចំនួន ៣០ គ្រឿង ទូក​ទាញ និង​នាវា​ផ្សេងទៀត​ក៏​ជាប់​នៅក្នុង​កំពង់ផែ​ដែរ​។
កប៉ាល់​ជិត ៤០ ដែល​ធ្វើដំណើរ​ទៅកាន់​ទីក្រុង Baltimore ត្រូវបាន​បង្ខំ​ឱ្យ​បង្វែរ​ទិសដៅ​ផងដែរ​។

ការអត្ថាធិប្បាយ​លើ​សោកនាដកម្ម​នេះ ប្រធានាធិបតី​សហរដ្ឋអាមេរិក Joe Biden បាន​និយាយថា ស្ពាន​នេះ​មាន​សារៈសំខាន់​សម្រាប់​សេដ្ឋកិច្ច ដោយ​លើកឡើង​ពី​ការព្រួយបារម្ភ អំពី​ចរាចរណ៍ និង​ការងារ​ដែល​ត​ភ្ជាប់​ទៅ​កំពង់ផែ​។
លោក​បាន​កត់សម្គាល់ថា កំពង់ផែ​នេះ​អាច​ផ្គត់ផ្គង់​ការងារ​ប្រមាណ ១៥ ០០០កន្លែង ហើយ​រថយន្ត​ជាង ៣ ម៉ឺន​គ្រឿង​បាន​ប្រើប្រាស់​ស្ពាន​ជា​រៀងរាល់ថ្ងៃ​។​

មន្ត្រី​បាន​បិទ​ច្រក​នេះ ដើម្បី​ធ្វើ​ចរាចរណ៍​កប៉ាល់​ក្រោយ​កើតហេតុ​។ កិច្ចខិតខំ​ប្រឹងប្រែង​ជួយសង្គ្រោះ​កំពុងដំណើរការ ។
ខណៈដែល​អាជ្ញាធរ​ស្វែងរក​មនុស្ស ៦ នាក់​ដែល​នៅតែ​បាត់​ខ្លួន​ក្នុង​គ្រោះថ្នាក់​បាក់​ស្ពាន​ដ៏​សំខាន់​នេះ​៕

Leave a Reply

Your email address will not be published. Required fields are marked *