ខឹង​សុំ​លុយ​មិន​បាន ទាញ​កាំបិតនិងញញួរ វាយ​បំផ្លាញ​ទ្រព្យសម្បត្តិ និង​គំរាម​សម្លាប់​ម្តាយ!

(កំពង់ស្ពឺ)៖ យុវជន​ចិត្ត​ម្នាក់ ត្រូវ​បាន​កម្លាំង​នគរបាល​ស្រុក​សំរោង​ទង ឃាត់ខ្លួន​តាម​បណ្តឹង​របស់​ម្តាយ។
បន្ទាប់ពីខឹង​សុំ​លុយ​ចំនួន​៥​ម៉ឺន​រៀល ពី​ម្តាយ​មិន​បាន ស្ទុះ​ទៅ​ទាញ​កាំបិតប៉័ងតោ និង​ញញួរ វាយ​កាប់​បំផ្លិចបំផ្លាញ​ផ្ទះសម្បែង ថែម​ទាំង​គំរាម​សម្លាប់​ម្តាយ ចោល​ទៀត​ផង ។

ការឃាត់ខ្លួន​នេះ បានធ្វើឡើង កាលពី​វេលា​ម៉ោង​៩​និង​៤០​នាទី​ថ្ងៃ​ទី​២៩ ខែមីនា ឆ្នាំ​២០២៤ នៅ​ក្នុងភូមិ​ដែកភ្លើង ឃុំ​រលាំងគ្រើល ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ ។

ជនសង្ស័យឈ្មោះ រាយ សង្ហា ភេទ​ប្រុស អាយុ​២២​ឆ្នាំ(​ត្រូវជា​កូនបង្កើត របស់ជនរងគ្រោះ)មានទីលំនៅភូមិ.ឃុំកើតហេតុ..!។
រីឯជនរងគ្រោះឈ្មោះ សុខ ខន ភេទ​ស្រី អាយុ​៥៥​ឆ្នាំនៅ​ភូមិ​ដែកភ្លើង ឃុំ​រលាំងគ្រើល ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ ។

មន្ត្រី​នគរបាល​ដដែល បាន​បន្ត​ថា បានជា​ម្តាយ​ដាច់​ចិត្ត​ដាក់​ពាក្យបណ្តឹង​នេះ ។
ដោយសារ​ឈ្មោះ រាយ សង្ហា ជា​កូន បាន​សុំ​លុយ​ពី​គាត់​(​ម្តាយ​) ចំនួន​៥០,០០០​រៀល (​ប្រាំ​ម៉ឺន​រៀល​) ប៉ុន្តែ​គាត់​ជា​ម្តាយ គ្មាន​លុយ​ឱ្យ​នោះ​ទេ​។ ពេល​នោះ កូន​សង្ហា ខឹង​ ក៏​ស្ទុះ​ទៅ​យក​ញញួរ វាយដំ​បូល សំយាប និង​ជញ្ជាំង​ផ្ទះ ។
បណ្តាល​ឱ្យ​រង​ការ​ខូចខាត រហែក​ស័ង្កសី ដំបូលផ្ទះ​ចំនួន​៤​សន្លឹក បាក់​ឈើ​ផ្ទោង​សំយាប​មុខ​ផ្ទះ​អស់​ចំនួន ៤​ដើម រួច​កូនប្រុស​រូប​នោះ​បាន​យក​ដាវ​កាប់​ដើម​ល្ហុង​រង​ការ​ខូច​ខា​ច​ចំនួន​១​ដើម និង​គំរាម​សម្លាប់​ម្តាយ​ថែម​ទៀត​ផង ។

ក្រោយ​ពី​ទទួល​បាន​ពាក្យបណ្តឹង កម្លាំង​នគរបាល​រដ្ឋបាល​ប៉ុស្តិ៍​ឃុំ​រលាំងគ្រើល បាន​ហៅ​ឈ្មោះ រាយ សង្ហា មក​សួរនាំ​។
នៅ​ចំពោះ​មុខ​សមត្ថកិច្ច យុវជន​ខាងលើ បាន​ឆ្លើយ​សារភាព​ថា ខ្លួន​ពិតជា​បាន​វាយ​បំផ្លាញ​ទ្រព្យសម្បត្តិ​របស់​គ្រួសារ​ពិតប្រាកដ​មែន​។

ករណី​នេះ ឈ្មោះ សុខ ខន (​ម្តាយ​) បាន​ដាក់​ពាក្យបណ្តឹង សូម​អោយ​សមត្ថ​កិច្ចចាត់ការ​តាម​ច្បាប់ ។ បច្ចុប្បន្ន យុវជន​ចិត្ត​ស្លុយ​ខាងលើ​នេះ ត្រូវ​បាន​កសាង​សំណុំរឿង​ចាត់ការ​បន្ត​៕

Leave a Reply

Your email address will not be published. Required fields are marked *