បំផ្ទុះ​គ្រាប់បែកក្នុង​រថយន្ត នៅប្រទេស​ស៊ីរី បណ្ដាលឱ្យស្លាប់៤នាក់!

យោងតាមប្រភពក្នុងស្រុកបានឱ្យដឹងថា យ៉ាងហោចណាស់មនុស្ស 4 នាក់បានស្លាប់ និង 20នាក់ទៀតបានរងរបួស កាលពីល្ងាចថ្ងៃសៅរ៍នៅក្នុងការវាយប្រហារ។
ដោយគ្រាប់បែកក្នុងរថយន្ត នៅក្នុងទីក្រុង Azaz ភាគខាងជើងនៃប្រទេសស៊ីរី។

ការ​បំផ្ទុះចំ​កណ្តាល​ផ្សារ រស់​រវើក​របស់ Azaz គឺ​នៅ​ក្នុង​តំបន់ ដែល​គ្រប់​គ្រង​ដោយ​កង​កម្លាំង​ប្រឆាំង។

ក្រោយ​ការ​វាយ​ប្រហារ អ្នក​របួស​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ Azaz ខណៈ​កម្លាំង​សន្តិសុខ​បាន​បង្កើន​វិធានការ​សន្តិសុខ នៅ​តំបន់​ជុំវិញ។

កងកម្លាំងសន្តិសុខ បានផ្តួចផ្តើមការស៊ើបអង្កេតលើការវាយប្រហារនេះ ។
ប៉ុន្តែរហូតមកដល់ពេលនេះមិនទាន់មានក្រុមណាមួយចេញមុខទទួលខុសត្រូវចំពោះការ វាយប្រហារនេះនៅឡើយទេ៕

Leave a Reply

Your email address will not be published. Required fields are marked *