យោងតាមប្រភពក្នុងស្រុកបានឱ្យដឹងថា យ៉ាងហោចណាស់មនុស្ស 4 នាក់បានស្លាប់ និង 20នាក់ទៀតបានរងរបួស កាលពីល្ងាចថ្ងៃសៅរ៍នៅក្នុងការវាយប្រហារ។
ដោយគ្រាប់បែកក្នុងរថយន្ត នៅក្នុងទីក្រុង Azaz ភាគខាងជើងនៃប្រទេសស៊ីរី។
ការបំផ្ទុះចំកណ្តាលផ្សារ រស់រវើករបស់ Azaz គឺនៅក្នុងតំបន់ ដែលគ្រប់គ្រងដោយកងកម្លាំងប្រឆាំង។
ក្រោយការវាយប្រហារ អ្នករបួសត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ Azaz ខណៈកម្លាំងសន្តិសុខបានបង្កើនវិធានការសន្តិសុខ នៅតំបន់ជុំវិញ។
កងកម្លាំងសន្តិសុខ បានផ្តួចផ្តើមការស៊ើបអង្កេតលើការវាយប្រហារនេះ ។
ប៉ុន្តែរហូតមកដល់ពេលនេះមិនទាន់មានក្រុមណាមួយចេញមុខទទួលខុសត្រូវចំពោះការ វាយប្រហារនេះនៅឡើយទេ៕