អ៊ីស្រាអែល ចាប់ខ្លួនប្អូនស្រីរបស់លោក Ismail Haniyeh ដែលជាប្រធានការិយាល័យនយោបាយ នៃចលនាហាម៉ាស ។
ពីផ្ទះរបស់នាងក្នុងទីក្រុង Be’er Sheva ភាគខាងត្បូងប្រទេសអ៊ីស្រាអែល កាលពីថ្ងៃចន្ទ ក្រោមបទចោទប្រកាន់ថា៖ មានទំនាក់ទំនងជាមួយក្រុម។
កងកម្លាំងប៉ូលីស និងសេវាសន្តិសុខទូទៅ (Shin Bet) បានចាប់ខ្លួនលោកស្រី Sabah Abdul Salam អាយុ 57 ឆ្នាំពីបទជាប់ពាក់ព័ន្ធរបស់នាងជាមួយសមាជិកក្រុម Hamas និងសម្រាប់ការអាណិតអាសូរ ចំពោះចលនា និងការញុះញង់។
អ្នកផ្សាយបានអះអាងថា ឯកសារ ឧបករណ៍ទំនាក់ទំនង និងទូរស័ព្ទដៃត្រូវបានរកឃើញនៅក្នុងផ្ទះរបស់នាង ។
បន្ថែមពីលើវត្ថុផ្សេងទៀតដែលបង្ហាញពីការសង្ស័យថានាងជាប់ពាក់ព័ន្ធក្នុងការរំលោភសន្តិសុខធ្ងន់ធ្ងរ។
ទោះជាយ៉ាងណា មិនទាន់មានការអត្ថាធិប្បាយភ្លាមៗពីក្រុមហាម៉ាសលើអ្វីដែលអ្នកផ្សាយបានរាយការណ៍នោះទេ៕