ក្រសួងសុខាភិបាលហ្គាហ្សា បាននិយាយកាលពីថ្ងៃចន្ទថា ការវាយបករបស់អ៊ីស្រាអែល ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ បានសម្លាប់មនុស្ស៦៣នាក់ និងរបួស៩៤នាក់។
បណ្ដាលឱ្យចំនួនអ្នកស្លាប់របស់ប៉ាឡេស្ទីន កើនឡើងដល់ 32,845 នាក់ និងរបួស75,392នាក់ចាប់តាំងពី ខែតុលា ឆ្នាំមុន រហូតបច្ចុនប្បន្ន។
ជនរងគ្រោះជាច្រើននៅតែជាប់នៅក្រោមគំនរបាក់បែក ហើយនៅតាមដងផ្លូវ និងអ្នកជួយសង្គ្រោះមិនអាចទៅដល់ពួកគេបានទេ។
អ៊ីស្រាអែលបានធ្វើការវាយលុកយោធាលើតំបន់ Gaza Strip ចាប់តាំងពីមានការវាយប្រហារឆ្លងព្រំដែនកាលពីថ្ងៃទី៧ ខែតុលា ដោយក្រុមហាម៉ាស ដែលបានសម្លាប់មនុស្សប្រហែល ១ ២០០នាក់។
វាក៏បានដាក់ការបិទផ្លូវដ៏លំបាកមួយនៅលើតំបន់មាត់សមុទ្រ ដែលធ្វើឲ្យប្រជាជនរបស់ខ្លួន ជាពិសេសអ្នករស់នៅភាគខាងជើង Gaza ស្ថិតក្នុងភាពអត់ឃ្លាន៕