ទាហានប៉ាគីស្ថាន២នាក់ ត្រូវបានសម្លាប់ ដោយខ្មាន់កាំភ្លើងមិនស្គាល់មុខ បើការបាញ់ប្រហារ ក្នុងខេត្ត Balochistan ភាគនិរតីកាលពីថ្ងៃអាទិត្យ។
កាសែតប្រចាំថ្ងៃ Dawn បានរាយការណ៍កាលពីថ្ងៃចន្ទថា ក្រុមបោសសម្អាតមីន នៅតំបន់ទំនប់ Ankara Kaur Dam នៃស្រុក Gwadar ឆ្នេរសមុទ្រ បានស្លាប់២នាក់។
ដោយក្រុមប្រដាប់អាវុធ មិនស្គាល់អត្តសញ្ញាណ បានបើកការបាញ់ប្រហារមកលើពួកគេ ក្នុងនោះទាហានបួននាក់ផ្សេងទៀត បានរងរបួស។
ការវាយប្រហារ លើ ក្រុមបោសសម្អាតមីន បានកើតឡើងប៉ុន្មានថ្ងៃ។
បន្ទាប់ពីក្រុមវិស្វករជនជាតិចិនចំនួន 5 នាក់ និងអ្នកបើកបររបស់ពួកគេត្រូវបានសម្លាប់ ។
ខណៈដែលពួកគេកំពុងធ្វើដំណើរទៅកាន់កន្លែងធ្វើការនៅខេត្ត Khyber Pakhtunkhwa ភាគពាយ័ព្យ។
ប្រទេសប៉ាគីស្ថាន បានឃើញឧប្បត្តិហេតុនៃពួកសកម្មប្រយុទ្ធកើនឡើងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។
ក្នុងរយៈពេលបីខែដំបូងនៃឆ្នាំបន្តបន្ទាប់ ខេត្តទាំងពីរបានរាយការណ៍ពីការវាយប្រហារភាគច្រើនស្មើនឹង 86% នៃឧប្បត្តិហេតុចំនួន 245 ដែលក្នុងនោះអ្នកស្លាប់ចំនួន 432 នាក់ និងរបួស 370 នាក់ត្រូវបានកត់ត្រាទុក៕