Update៖ ចំនួន​អ្នក​ស្លាប់​នៅតំបន់ហ្គាហ្សា បានកើនដល់៣២.៨៤៥នាក់!

ក្រសួងសុខាភិបាលហ្គាហ្សា បាននិយាយកាលពីថ្ងៃចន្ទថា៖ ចំនួនអ្នកស្លាប់នៅតំបន់ហ្គាហ្សា ដោយសារការវាយបករបស់អ៊ីស្រាអែល ចាប់តាំងពីខែតុលា ឆ្នាំ២០២៣ រហូតពេលនេះ បានកើនដល់៣២.៨៤៥នាក់ និងរបួស៧៥.៣៩២នាក់ ជនរងគ្រោះភាគច្រើនជាស្ដ្រីនិងកុមារ។

ក្រសួងបន្តថា “យ៉ាងហោចណាស់មានជនជាតិប៉ាឡេស្ទីនចំនួន63 នាក់ត្រូវបានសម្លាប់និង 94នាក់ផ្សេងទៀតបានរងរបួសនៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែលក្នុងរយៈពេល 24 ម៉ោងចុងក្រោយ”។

ជនរងគ្រោះជាច្រើន នៅតែជាប់នៅក្រោមគំនរបាក់បែក ហើយនៅតាមដងផ្លូវ និងអ្នកជួយសង្គ្រោះមិនអាចទៅដល់ពួកគេបានទេ។

អ៊ីស្រាអែល បាន​ធ្វើ​ការ​វាយលុក​យោធា​លើ​តំបន់ Gaza Strip ចាប់​តាំង​ពី​មាន​ការ​វាយ​ប្រហារ​ឆ្លង​ព្រំដែន​កាល​ពី​ថ្ងៃ​ទី​៧ ខែ​តុលា ដោយ​ក្រុម​ហាម៉ាស ដែល​បាន​សម្លាប់​មនុស្ស​ប្រហែល ១.២០០​នាក់។
វាក៏បានដាក់ការបិទផ្លូវដ៏លំបាកមួយនៅលើតំបន់មាត់សមុទ្រ ដែលធ្វើឲ្យប្រជាជនរបស់ខ្លួន ជាពិសេសអ្នករស់នៅភាគខាងជើង Gaza ស្ថិតក្នុងភាពអត់ឃ្លាន៕

Leave a Reply

Your email address will not be published. Required fields are marked *