ក្រសួងសុខាភិបាលហ្គាហ្សា បាននិយាយកាលពីថ្ងៃចន្ទថា៖ ចំនួនអ្នកស្លាប់នៅតំបន់ហ្គាហ្សា ដោយសារការវាយបករបស់អ៊ីស្រាអែល ចាប់តាំងពីខែតុលា ឆ្នាំ២០២៣ រហូតពេលនេះ បានកើនដល់៣២.៨៤៥នាក់ និងរបួស៧៥.៣៩២នាក់ ជនរងគ្រោះភាគច្រើនជាស្ដ្រីនិងកុមារ។
ក្រសួងបន្តថា “យ៉ាងហោចណាស់មានជនជាតិប៉ាឡេស្ទីនចំនួន63 នាក់ត្រូវបានសម្លាប់និង 94នាក់ផ្សេងទៀតបានរងរបួសនៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែលក្នុងរយៈពេល 24 ម៉ោងចុងក្រោយ”។
ជនរងគ្រោះជាច្រើន នៅតែជាប់នៅក្រោមគំនរបាក់បែក ហើយនៅតាមដងផ្លូវ និងអ្នកជួយសង្គ្រោះមិនអាចទៅដល់ពួកគេបានទេ។
អ៊ីស្រាអែល បានធ្វើការវាយលុកយោធាលើតំបន់ Gaza Strip ចាប់តាំងពីមានការវាយប្រហារឆ្លងព្រំដែនកាលពីថ្ងៃទី៧ ខែតុលា ដោយក្រុមហាម៉ាស ដែលបានសម្លាប់មនុស្សប្រហែល ១.២០០នាក់។
វាក៏បានដាក់ការបិទផ្លូវដ៏លំបាកមួយនៅលើតំបន់មាត់សមុទ្រ ដែលធ្វើឲ្យប្រជាជនរបស់ខ្លួន ជាពិសេសអ្នករស់នៅភាគខាងជើង Gaza ស្ថិតក្នុងភាពអត់ឃ្លាន៕