កាលពីថ្ងៃសុក្រ អ៊ីស្រាអែល បានប្រកាសថា កងទ័ពខ្លួនបានអនុម័តរួចហើយ នូវផែនការសម្រាប់ទប់ទល់ នឹងការវាយសងសឹក របស់អ៊ីរ៉ង់.!។
អ៊ីស្រាអែល កំពុងត្រៀមខ្លួនសម្រាប់ការវាយប្រហារ ដែលអាចកើតមានពីអ៊ីរ៉ង់ ។
បន្ទាប់ពីយល់ថា ទីក្រុងតេអេរ៉ង់ នឹងមិនថយក្រោយ ពីចេតនារបស់ខ្លួនក្នុងការសងសឹកចំពោះការសម្លាប់សមាជិកជាន់ខ្ពស់ នៃកងកម្លាំង Quds របស់កងឆ្មាំបដិវត្តន៍អ៊ីរ៉ង់នៅទីក្រុងដាម៉ាស កាលពីសប្តាហ៍មុន។
កងទ័ពអ៊ីស្រាអែល និងលោក Mossad “បានអនុម័តផែនការសម្រាប់ការវាយប្រហារ លើប្រទេសអ៊ីរ៉ង់។
ប្រសិនបើអ៊ីស្រាអែល រងការវាយប្រហារ ពីអ៊ីរ៉ង់។
ការសម្របសម្រួល រវាងយោធាអាមេរិក និងអ៊ីស្រាអែល បានកើនឡើង” ។
គួរជម្រាបថា ម៉ោងនេះ អ៊ីស្រាអែល កំពុងស្ថិតក្នុងការប្រុងប្រយ័ត្នខ្ពស់ ចំពេលមានការភ័យខ្លាចនៃការវាយប្រហាររបស់អ៊ីរ៉ង់ ក្នុងការសងសឹក ចំពោះការវាយប្រហាររបស់អ៊ីស្រាអែល ទៅលើស្ថានកុងស៊ុលអ៊ីរ៉ង់ នៅទីក្រុងដាម៉ាស នៅថ្ងៃទី១ ខែមេសា នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយ របស់អ៊ីស្រាអែល។
យ៉ាងហោចណាស់សមាជិកចំនួនប្រាំពីរនាក់នៃកងឆ្មាំបដិវត្តន៍អ៊ីស្លាមរបស់អ៊ីរ៉ង់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារនេះ រួមទាំងឧត្តមសេនីយ៍កំពូលពីរនាក់ផងដែរ។
រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែល Israel Katz បានគំរាមកាលពីថ្ងៃពុធថា យោធារបស់ប្រទេសរបស់លោក នឹងវាយប្រហារអ៊ីរ៉ង់។
ដោយផ្ទាល់ ប្រសិនបើទីក្រុងតេអេរ៉ង់ បើកការវាយប្រហារពីទឹកដីរបស់ខ្លួន ប្រឆាំងនឹងអ៊ីស្រាអែល៕