ទោះបីជាក្រុមហាម៉ាស ទាមទារឱ្យមានបទឈប់បាញ់ ជាអចិន្ត្រៃយ៍ និងឱ្យអ៊ីស្រាអែល ដកទ័ពចេញទាំងអស់ពីតំបន់ហ្គាហ្សាស្ទ្រីប រួមនិងការវិលត្រឡប់ របស់ជនប៉ាឡេស្ទីន ដែលភៀសខ្លួនទៅកាន់ផ្ទះរបស់ពួកគេ និងការសម្របសម្រួលការផ្គត់ផ្គង់ជំនួយ ទៅកាន់តំបន់ហ្គាហ្សា និងការចាប់ផ្តើមកិច្ចខិតខំប្រឹងប្រែងកសាងឡើងវិញ នៅក្នុងតំបន់ឆ្នេរ។
-ប៉ុន្តែការិយាល័យនាយករដ្ឋមន្ត្រីអ៊ីស្រាអែល បានច្រានចោល “ការទាមទារដែលគ្មានមូលដ្ឋាន”របស់ក្រុមហាម៉ាស សម្រាប់ការបញ្ចប់សង្រ្គាម នៅតំបន់ហ្គាហ្សា និងការដកទ័ពទាំងស្រុង។
-ចលនាតស៊ូអ៊ីស្លាមហាម៉ាស បានប្រកាសកាលពីថ្ងៃសៅរ៍ថា ខ្លួនបានឆ្លើយតបទៅនឹងអ្នកសម្របសម្រួលនៅក្នុងប្រទេសអេហ្ស៊ីប និងកាតា ជុំវិញបទឈប់បាញ់ដែលបានស្នើឡើងនៅតំបន់ហ្គាហ្សាស្ទ្រីប ហើយបានអះអាងជាថ្មីនូវការទាមទាររបស់ខ្លួន។
សេចក្តីថ្លែងការណ៍បានសង្កត់ធ្ងន់លើការត្រៀមខ្លួន របស់ចលនា ដើម្បីបញ្ចប់កិច្ចព្រមព្រៀងផ្លាស់ប្តូរអ្នកទោស-ចំណាប់ខ្មាំងពិតប្រាកដ ជាមួយអ៊ីស្រាអែល ។
នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
សេចក្តីថ្លែងការណ៍មួយថា ខ្លួនបានបញ្ជូនការឆ្លើយតបរបស់ខ្លួនទៅកាន់អ្នកសម្រុះសម្រួលអេហ្ស៊ីប និងកាតា លើសំណើដែលខ្លួនបានទទួលកាលពីថ្ងៃចន្ទសប្តាហ៍មុន ដោយមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមនោះទេ៕