(កំពត)៖ មន្ត្រីជំនាញបញ្ជាក់ថា មកដល់ពេលនេះភ្ញៀវទេសចរ នៅតែបន្តចូលមកលេងកម្សាន្តខេត្តកំពត កាន់តែច្រើន ។
ខណៈដែលថ្ងៃទី១៤ ខែមេសាម្សិលមិញ ភ្ញៀវជាតិ និងអន្តរជាតិជិត ៤០ម៉ឺននាក់ បានមកលេងកម្សាន្ត។
ភ្ញៀវទេសចរ បានបង្ហាញចំណាប់អារម្មណ៍សប្បាយរីករាយ និងថាការរៀបចំសង្ក្រាន្តឆ្នាំនេះ នៅគ្រប់បណ្តារាជធានីខេត្តធ្វើបានល្អ ដោយសារប្រទេសមានសុខសន្តិភាព ប្រជាពលរដ្ឋមានជីវភាពធូរធា ទើបមានលទ្ធភាពដើរលេងច្រើនយ៉ាងដូច្នេះ។
ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត លោក សយ ស៊ីណុល បានថ្លែងថា ពិធីចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែឆ្នាំនេះ ខេត្តកំពត មានការរៀបចំបានល្អ ក្រៅអំពីមានសមទ្ធផលថ្មី អាជ្ញាធរខេត្តបានរៀបចំតុបតែងធ្វើកំពតសង្ក្រាន្តបានល្អ ។
ទាក់ភ្នែកធ្វើឲ្យទេសចរណ៍ ដែលបានឃើញតាមបណ្តាញផ្សព្វផ្សាយហើយ ចង់មកលេងផ្ទាល់។
លោកបានបញ្ជាក់ថា មកដល់ពេលនេះ ភ្ញៀវទេសចរនៅតែបន្តចូលមកលេងខេត្តកំពតកាន់តែច្រើន ។
ខណៈដែលកាលពីថ្ងៃទី១៤ ខែមេសាម្សិលមិញ ភ្ញៀវជាតិ និងអន្តរជាតិជិត ៤០ម៉ឺននាក់ បានមកដើរលេងសម្រាកកម្សាន្តផងដែរ។
ចំពោះបញ្ហាសន្តិសុខ សណ្តាប់ធ្នាប់មានភាពល្អប្រសើរ ពុំមានការកកស្ទះចរាចរណ៍ ឬបញ្ហាណាមួយទេកើតឡើងទេ។
ចំណែកកន្លែងស្នាក់នៅ និងម្ហូបអាហារ ពុំមានការតម្លើងថ្លៃទេ ហើយអាចឆ្លើយតបបានទៅតាមតម្រូវការរបស់ភ្ញៀវទេសចរ។
ជារួមស្ថានភាពទេសចរនៅខេត្តកំពត មានស្ថានភាពល្អប្រសើរគ្មានអ្វីគួរឲ្យកក់សម្គាល់គេ ភ្ញៀវទេសចរជាតិ និងអន្តរជាតិសប្បាយរីករាយលេងល្បែងប្រជាប្រិយខ្មែរផ្សេងៗ។
ទន្ទឹមគ្នានេះដែរ ភ្ញៀវទេសចរដែលបានមកលេងខេត្តកំពត បានបង្ហាញចំណាប់អារម្មណ៍សប្បាយរីករាយយ៉ាងខ្លាំង និងបានបញ្ជាក់ថា ខេត្តកំពតស្អាត មានកន្លែងដើរលេងច្រើន ហើយអាជ្ញាធររៀបចំកម្មវិធីកម្សាន្តសប្បាយផ្សេងៗបានល្អ ចំណែកសន្តិសុខ ។
សណ្តាប់ធ្នាប់ល្អ កងកម្លាំងចាំជួយសម្រួលគ្រប់កន្លែង ហើយអ្វីដែលថ្មីប្លែកនិងជាគោលដៅរបស់ភ្ញៀវមកកំពតក្នុងឆ្នាំនេះគឺរូបសំណាកសេះសមុទ្របាញ់ទឹក។
ទេសចរលើកឡើងថា ចំនួនភ្ញៀវទេសចរមកលេងខេត្តកំពតច្រើនក៏ដោយសារប្រទេសមានសុខសន្តិភាព ពលរដ្ឋមានជីវភាពធូរធារ ទើបមានលទ្ធភាពដើរលេងច្រើន៕