(បន្ទាយមានជ័យ)៖ រយៈពេល៤ថ្ងៃ គឺចាប់ថ្ងៃទី១៣ដល់១៦ ខែមេសា ឆ្នាំ២០២៤ នៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ(សង្ក្រាន្ត)។
នៅខេត្តបន្ទាយមានជ័យ មានភ្ញៀវទេសចរជាតិ-អន្តរជាតិ មកលេងកម្សាន្ត នៅតំបន់ទេសចរណ៍នានា នៅទូទាំងខេត្តបន្ទាយមានជ័យ សរុបមានចំនួន ៨៦២.១៦២នាក់ ភ្ញៀវជាតិមានចំនួន៨៥៨.៧៨៨នាក់ ភ្ញៀវអន្តរជាតិចំនួន៣.៣៧៤នាក់។
-នេះបើតាមការបញ្ជាក់ពីលោក ឈឿន សេរីវុធ ប្រធានទេសចរណ៍ខេត្តបន្ទាយមានជ័យ។
លោក ឈឿន សេរីវុធ ប្រធានទេសចរណ៍ខេត្តបន្ទាយមានជ័យ បានថ្លែងថា នៅថ្ងៃទី១-មានភ្ញៀវទេសចរសរុបមានចំនួន១២៦.៤៨១នាក់ ក្នុងនោះភ្ញៀវទេសចរអន្តរជាតិចំនួន ៧៦៥នាក់, ថ្ងៃទី២-មានភ្ញៀវទេសចរសរុបមានចំនួន១៩០.៤៣៨នាក់ ក្នុងនោះភ្ញៀវទេសចរអន្តរជាតិចំនួន ៣៨៦នាក់, ថ្ងៃទី៣-មានភ្ញៀវទេសចរសរុបមានចំនួន ២៤១.៥៥៦នាក់ ក្នុងនោះភ្ញៀវទេសចរអន្តរជាតិចំនួន ១.០៦៩នាក់, ថ្ងៃទី៤-មានភ្ញៀវទេសចរសរុបមានចំនួន ៣០៣.៦៨៧នាក់ ក្នុងនោះភ្ញៀវទេសចរអន្តរជាតិចំនួន ១.១៥៤នាក់ ។
លោកប្រធានទេសចរណ៍ខេត្ត ក៏បានបញ្ជាក់ឱ្យដឹងថា ចំនួនភ្ញៀវទេសចរក្នុងឆ្នាំ២០២៤ បើប្រៀបធៀបនឹងឆ្នាំ២០២៣ មានការកើនឡើងចំនួន៣២,៦៣%, ភ្ញៀវជាតិកើនឡើង ៣២,៤៣% និងអន្តរជាតិកើនឡើង ១១៨,៨០%៕