សង្ក្រាន្ត៤ថ្ងៃ នៅរាជធានីភ្នំពេញ មានភ្ញៀវមកលេងកម្សាន្តជាង១លាននាក់!

(ភ្នំពេញ)៖ ក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ សង្ក្រាន្តវត្តភ្នំ រាជធានីភ្នំពេញ រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ទី១៦ ខែមេសា ឆ្នាំ២០២៤។
មានភ្ញៀវទេសចរនិង ប្រជាពលរដ្ឋ មកទស្សនា និងលេងកម្សាន្តប្រមាណ១លាន
៣សែននាក់។
អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញលោក ម៉េត មាសភក្ដី បានឱ្យដឹងនៅនៅព្រឹកថ្ងៃទី១៧មេសានេះថា ក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំរោងឆសក័ ព.ស២៥៦៨ គ.ស២០២៤ រយៈពេល៤ថ្ងៃនេះមានភ្ញៀវទេសចរនិង ប្រជាពលរដ្ឋ មកទស្សនា និងលេងកម្សាន្តនៅសង្ក្រាន្តវត្តភ្នំប្រមាណ១លាន
៣សែននាក់ ក្នុងនោះសម្រាប់ថ្ងៃទី១ ត្រូវនឹងថ្ងៃទី១៣ ខែមេសា ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ ចូលរួមចូលឆ្នាំខ្មែរប្រពៃណីជាតិជាង ២៣ម៉ឺននាក់ថ្ងៃទី២ ប្រមាណ២៥ម៉ឺននាក់ ថ្ងៃទី៣ ប្រមាណ៣០ម៉ឺននាក់និងថ្ងៃទី១៦មេសា ដែលជាថ្ងៃចុងក្រោយគឺចំនួនភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិបានកើនឡើងរហូតដល់ចំនួន៥២ម៉ឺននាក់។
បើសរុបទាំង៤ថ្ងៃនៃពិធីចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនេះ គឺមានភ្ញៀវទេសចរនិង ប្រជាពលរដ្ឋ មកទស្សនា និងលេងកម្សាន្តនៅសង្ក្រាន្តវត្តភ្នំ ប្រមាណ១លាន៣សែននាក់។

ចំពោះការងារសន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈ នៅក្នុងឱកាសថ្ងៃចូលឆ្នាំថ្មីនេះ ។
គឺបានដំណើរការទៅដោយរកូន ពុំមានអ្វីកើតឡើង គួរឲ្យកត់សម្គាល់ឡើយ ដោយសារកម្លាំងមានសមត្ថកិច្ចបានល្បាត នៅគ្រប់ទីកន្លែង និងការពារបានយ៉ាងល្អ ដើម្បីបង្កសប្បាយភាព ជូនដល់ប្រជាពលរដ្ឋ នៅគ្រប់ទីកន្លែង៕

Leave a Reply

Your email address will not be published. Required fields are marked *