ឃាត់ខ្លួនសង្ឃក្លែងក្លាយ ចំនួន១៤នាក់ រកឃើញសារធាតុញៀន៩នាក់!

(កំពង់ស្ពឺ)៖ សមត្ថកិច្ចបានឃាត់ខ្លួនមនុស្ស១ក្រុម​គ្នា១៤នាក់ ដែលបន្លំខ្លួនជាព្រះសង្ឃ ដើរបិណ្ឌបា​ត​ ក្នុងពិធីបុណ្យឆ្លងចូលឆ្នាំថ្មី​ នៅក្នុងវត្តត្រពាំងព្នៅ ស្ថិតនៅភូមិស្នួល ឃុំអមលាំង​ ស្រុកថ្ពង​ ខេត្តកំពង់ស្ពឺ កាលពីព្រឹ​កថៃ្ង​ទី១៨ ខែមេសា ឆ្នាំ២០២៤។

ជនទាំង១៤នាក់ ដែលបន្លំខ្លួនជាព្រះសង្ឃនិងត្រូវឃាត់ខ្លួន
ទី១-ឈ្មោះ​ ភឹម ពិសិទ្ធ ភេទប្រុស អា​យុ១៩​ឆ្នាំ រស់នៅភូមិបាក់នឹម ឃុំជុំគិរី ស្រុកឈូក ខេត្ត​កំពត។
២-ឈ្មោះ​ ឆេង ភ័ណ្ឌ ភេទប្រុស អាយុ ២៦ឆ្នាំ ភូមិត្រពាំងម្នាស់ ឃុំដងទង់ ស្រុកឈូក ខេត្ត​កំពត។
៣-ឈ្មោះ​ ញុឹង សុជាតិ ភេទប្រុ​ស អាយុ ១៥ឆ្នាំ ភូមិដងទង់ ឃុំត្រពាំងនាល ស្រុកកំពត ខេត្តកំពត។
៤-ឈ្មោះ​ អុិន ធី ភេទប្រុស អាយុ ៣២ឆ្នាំ ភូមិតាអៀក ឃុំឃីសំរោងក្រោម ស្រុកបន្ទាយមាស ខេត្តកំពត។
៥-ឈ្មោះ​ ញ៉ា ជឿន ភេទប្រុស អាយុ ១៧ ភូមិបុះញីញ ឃុំកូនសត្វ ស្រុកឈូក ខេត្ដកំពត។
៦-ឈ្មោះ​ ញន សុខគា ភេទប្រុស អាយុ ១៧ឆ្នាំ ភូមិត្រពាំងនៀល ឃុំត្រពាំងនៀល ស្រុកដងទង់ ខេត្តកំ​ពត។
៧-ឈ្មោះ​ ញីន ព្រឿន ភេទប្រុស អាយុ ៣១ឆ្នាំ ភូមិត្រពងនាល ឃុំទ​ទង់ ស្រុកដងទង់ ខេត្ដកំពត។
៨-ឈ្មោះ​ ច្រាន់ ប៉ាវ ភេទប្រុស អាយុ ២៩ ឆ្នាំ ភូមិទទង់ ឃុំទទង់ ស្រុកដងទង់ ខេត្ដកំពត។
៩-ឈ្មោះ​ យាយ ភារុណ ភេទប្រុ​ស អាយុ ២៩ឆ្នាំ ភូមិមាន ឃុំឃីមា​ន ស្រុកព្រៃឈរ ខេត្តកំពង់​ចាម។
១០-ឈ្មោះ​ ចាន់រដ្ធា ភេទប្រុស អាយុ ៣៧​ ភូមិត្រពាំងនៀល ឃុំទទង់ ស្រុកដងទង ខេត្តកំពត។
១១-ឈ្មោះ​ ហន ម៉េងលី ភេទប្រុ​ស អាយុ១៥ឆ្នាំ ភូមិដកធ្លក ឃុំទទង់ ស្រុកដងទង់ ខេត្ដកំពត។
១២-ឈ្មោះ​ ឃុំ រ៉ូត​ ភេទប្រុស អា​យុ ២៤ឆ្នាំ ភូមិត្រពងនៀល ឃុំទទង់ ស្រុកដងទង់ ខេត្ដកំពត។
១៣-ឈ្មោះ​ សន លីណា ភេទប្រុ​ស អាយុ ឆ្នាំ ភូមិត្រពងរង ឃុំតានី ស្រុកអង្គរជ័យ ខេត្តកំពត។
១៤-ឈ្មោះ​ ញឹម គឹម ភេទប្រុស អាយុ ៣៧ឆ្នាំភូមិដង់ ឃុំដងទង់ ស្រុកដង់ទង់ ខេត្ដកំពត។

សមត្ថកិច្ចបញ្ជាក់ថា ក្រុមសង្ឃក្លែងក្លាយ គឺមកបិណ្ឌបា​ត ក្នុងកម្មវិធីបុណ្យឆ្លងចូលឆ្នាំ ក្នុងវ​ត្តត្រពាំងព្នៅ ស្ថិតនៅភូមិស្នួល ឃុំអមលាំង​ ស្រុកថ្ពង​។
ក្រោយទទួល​បិ​ណ្ឌ​បា​​តរួច​ ពួកគេបា​នគេចឡេីងរបង​ និងលូនក្រោមខ្សែលួសរបង​។
ដោយមិ​នហ៊ាន ចេ​ញ​តាមច្រកក្លោងទ្វារខា​ងមុខឡើយ ព្រោះមានស​ម​ត្ថកិច្ច នៅចាំទី​នោះច្រេីន​ពេក ។
ដោ​យ​ឃេីញសកម្មភា​ពបែបនេះ​សមត្ថកិច្ច មានការសង្ស័​យ ក៏បាននាំគ្នាទៅមេី​ល ស្រាប់តែក្រុមសង្ឃទាំងនោះបា​ននាំគ្នារត់តែម្ដង​ ។
រីឯ​បក្ខពួ​ក ដែ​ល​ជា​អ្នកដឹកជ​ញ្ជូនមក បានគេ​ចខ្លួន​ និងរត់ចោល​ម៉ូតូ​កង់​​បី​ Pa​ss​app មួយគ្រឿង​ ដែលមានស្លាកលេខ ភ្នំពេ​ញ 1KE-2876 (ឃាត់​បាន)។

ក្រោយឃាត់ខ្លួន និងមានកិច្ចសហការពី​ការិយាល័យ​ធម្មកា​រស្រុក​ និ​ង​ព្រះអនុគុណស្រុក​ បាននាំយកក្រុមសង្ឃក្លែង ទាំងនោះមកដល់​វត្តត្រពាំងត្រោក ដើម្បីសាកសួរ​ពាក់ព័ន្ធ ករណីខាងលេី​ ។

ក្រោយសាកសួរ​ក្រុម​សង្ឃក្លែងប​ន្លំទាំង​១៤នាក់​ បានទទួល​ស្គាល់​ថា​ ​ពួកគេមិនមែ​នជាសង្ឃនោះទេ​ ។
សម​ត្ថកិច្ច បា​នបន្ដធ្វេីតេស្ដរកសារធាតុ​ញៀន​ ជា​លទ្ធផល​បានរកឃេី​ញ​វិជ្ជមាន​៩នាក់ អវិជ្ជមាន​ ៥នាក់​។

បច្ចុប្បន្នៈ ​សមត្ថកិច្ច​នគរបាល​ស្រុក​ថ្ពង​ បានកសាងសំណុំរឿង បញ្ជូន​ក្រុ​ម​សង្ឃក្លែងក្លាយ ដេី​ម្បី​ចាត់ការតាមនីតិវិធី៕

Leave a Reply

Your email address will not be published. Required fields are marked *